ព័ត៌មាន
ក្រសួងពាណិជ្ជកម្មបើកកិច្ចប្រជុំផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ប្រចាំឆមាសទី១ ឆ្នាំ២០២៥
ភ្នំពេញ៖ នៅទីស្តីការ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាសហប្រធានក្រុមការងារ «ឆ» តំណាងរាជរដ្ឋាភិបាល រួមជាមួយ ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារ «ឆ» តំណាងវិស័យឯកជន បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅការងារបន្តប្រចាំឆមាសទី២ ឆ្នាំ២០២៥។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានមកពីសមាជិក-សមាជិកាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងវិស័យឯកជនជាច្រើនរូប ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើងដោយវិស័យឯកជន ក្នុងន័យជំរុញ និងសម្រួលការធ្វើពាណិជ្ជកម្ម។
នៅមុនពេលនៃកិច្ចប្រជុំ លោកជំទាវរដ្ឋមន្ត្រីម និងឧកញ៉ា សហប្រធាន ព្រមទាំងសមាជិកអង្គប្រជុំ បានចូលរួមស្មឹងស្មាតគោរពវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតនៅសមរភូមិក្នុងការការពារបូរណភាពទឹកដី៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព