ព័ត៌មាន
ក្រសួងព័ត៌មាន ណែនាំដល់សាធារណជនប្រើប្រាស់បណ្ដាញសង្គមដោយការទទួលខុសត្រូវ និងត្រូវបញ្ឈប់ជាបន្ទាន់នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់
ក្រសួងព័ត៌មាន បានកត់សម្គាល់អំពីកំណើននៃការប្រើប្រាស់ពាក្យពេចន៍ ការបង្កើត និងកាត់តរូបភាព វីដេអូ ខ្លឹមសារ និងការបញ្ចេញមតិមិនសមរម្យ លើបណ្តាញទំនាក់ទំនង សង្គម ដែលបានបង្កការប្រមាថប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូរជាលក្ខណៈបុគ្គល ឬថ្នាក់ដឹកនាំ និង អង្គព្រះមហាក្សត្រ។ នេះបើយោងតាមសេចក្ដីណែនាំរបស់ក្រសួងព័ត៌មានចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក្រសួងព័ត៌មាន សូមណែនាំដល់អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្ដាញសង្គម និងសាធារណជនទាំង អស់មេត្តាប្រើប្រាស់បណ្តាញសង្គម និងបញ្ចេញមតិប្រកបដោយសុជីវធម៌ ការទទួលខុសត្រូវ និងគោរព ក្រមសីលធម៌ ក្នុងគោលដៅរក្សាសណ្តាប់ធ្នាប់ និងរបៀបរៀបរយលើបណ្តាញទំនាក់ទំនងសង្គម ស្រប តាមគោលការណ៍សន្តិភាព មិនបង្កការញុះញង់ មិនបញ្ឆេះកំហឹង ឬរើងអើងពូជសាសន៍។
អ្នកបង្កើតមាតិកា អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនគ្រប់មជ្ឈដ្ឋានត្រូវបញ្ឈប់ជាបន្ទាន់ នូវការកាត់តរូបភាព ការប្រមាថ ឬការបង្កើតព័ត៌មានញុះញង់ទាំងឡាយ ដែលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល ឬថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋបរទេស ទោះបីជាស្ថិតក្នុងកាលៈទេសៈនៃជម្លោះ ជាមួយប្រទេសនោះក៏ដោយ។ អ្នកបង្កើតមាតិកាអ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនត្រូវជៀសវាង ការផ្សព្វផ្សាយ ឬចែករំលែកព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ នាំឱ្យមានការភាន់ច្រឡំ បង្កការខឹង សម្បា អំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និងការប្រកាន់ពូជសាសន៍រវាងប្រជាជន និងប្រជាជន។
ឆ្លៀតក្នុងឱកាសនេះ ក្រសួងព័ត៌មានសូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា អ្នក ប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្ន និងត្រូវធ្វើការផ្ទៀងផ្ទាត់ ព័ត៌មានជានិច្ចជាមួយប្រភពផ្លូវការ ជាពិសេសពាក់ព័ន្ធនឹងជម្លោះតំបន់ព្រំដែនកម្ពុជា-ថៃ និងសូមកុំប្រើការ កាត់តរូបភាព និងខ្លឹមសារ ដែលមិនពិតមានលក្ខណៈប្រមាថដល់អង្គព្រះមហាក្សត្រជាដើម។
ក្រសួងព័ត៌មាន សូមកោតសរសើរចំពោះអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា និងអ្នកប្រើប្រាស់បណ្តាញ សង្គមដែលបានចូលរួមជាផ្នែកនៃសម្លេងរបស់កម្ពុជា ក៏ដូចជាការការពារភាពត្រឹមត្រូវ និងជំហរដោះស្រាយជម្លោះ របស់កម្ពុជាដោយសន្តិវិធីផ្អែកលើច្បាប់អន្តរជាតិ តាមរយៈការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ សេចក្តីថ្លៃថ្នូរ និងការគោរពសិទ្ធិអ្នកដទៃ ទាំងក្នុងសហគមន៍ជាតិ និងអន្តរជាតិ៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព