ព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃថា នៅ បន្តបាញ់គ្នានៅព្រំដែន
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកជំទាវ ម៉ាលី សុជាតា បានប្រកាសទាត់ចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃ ដែលបានលើកឡើងនៅមុននេះ បន្តិចថា តាមព្រំដែនកម្ពុជា និងថៃនៅបន្តបាញ់គ្នា ខណៈរហូតមកដល់ពេលនេះ នៅតាមព្រំដែននៃប្រទេសទាំងពីរ មានសភាពស្ងប់ស្ងាត់ និងពុំមានការបាញ់គ្នាណាមួយកើតឡើងនោះទេ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពនៅតាមព្រំដែនកម្ពុជា និងថៃជាលើកទីពីរ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវម៉ាលី សុជាតា បានបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បាននឹងកំពុងអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ចាប់ពីរំលងអធ្រាត្រយប់មិញ ពោលគឺម៉ោង២៤ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥មកម្ល៉េះ។
ក្នុងសន្និសីទនោះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានលើកឡើងអំពីកិច្ចប្រជុំរវាងមេភូមិភាគ ទី៥កម្ពុជា និងមេភូមិភាគទី១របស់ភាគីថៃផងដែរ ដោយកិច្ចប្រជុំនោះបានធ្វើឡើងនៅភូមិក្បាលស្ពាន ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ទាក់ទងនឹងកិច្ចប្រជុំនេះ លោកជំទាវម៉ាលី សុជាតា បានឲ្យដឹងថា ក្រោយកិច្ចប្រជុំមេភូមិភាគ៥កម្ពុជា និងមេភូមិទី១ថៃ បានឯកភាពគ្នាគោរពកិច្ចព្រមព្រៀងការឈប់បាញ់ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ, ឈប់បង្កើនទ័ពជៀសវាងការប្រឈមមុខដាក់គ្នា,ភ្ជាប់ទំនាក់ទំនង និងផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក ហើយប្រសិនបើមានបញ្ហាអ្វីផ្សេងធ្ងន់ធ្ងរត្រូវផ្តល់យោបល់ពីថ្នាក់លើជាដើម៕អត្ថបទ បាន ចក់





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព