ព័ត៌មាន
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តសួរសុខទុក្ខពុកម៉ែបងប្អូនភៀសសឹកនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញបន្តសួរសុខទុក្ខពុកម៉ែ បងប្អូនភៀសខ្លួនពីតំបន់សឹក មកទីតាំងសុវត្ថិភាពនៅស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ក្នុងជំហានវិជ្ជមានមួយ រាជរដ្ឋាភិបាលបានចរចាបទឈប់បាញ់ជាមួយភាគីថៃ ដោយមានការសម្របសម្រួលពីប្រទេសម៉ាឡេស៊ី។ បើទោះបីជាបទឈប់បាញ់បានចូលជាធរមានក៏ដោយ ក៏ត្រូវនូវរក្សាភាពប្រុងប្រយ័ត្នជានិច្ច។ ឯកឧត្តមបានអំពាវនាវ ជនរួមជាតិទាំងអស់ ស៊ូត្រាំអត់ធ្មត់ និងថែរក្សាខ្លួននៅទីតាំងសុវត្ថិភាព រហូតដល់ស្ថានភាពព្រំដែនមានស្ថិរភាព។
រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នៅតែបន្តខិតខំប្រឹងប្រែងមើលថែ និងគាំពារពុកម៉ែ បងប្អូន ដែលភៀសខ្លួនជាបន្តបន្ទាប់ពីតំបន់សឹក និងតំបន់ព្រំដែនជានិច្ច៕








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព