ព័ត៌មាន
សប្បុរសជនខេត្តស្វាយរៀងផ្ដល់ជំនួយគាំទ្រជាគ្រឿងឧបភោគបរិភោគដល់កងទ័ពនិងជនភៀសសឹក
ស្វាយរៀង ៖ ឆ្លើយតបទៅនិងការអំពាវនាវរបស់រដ្ឋបាលក្រុង ក៏ដូចរដ្ឋបាលខេត្តស្វាយរៀង មន្ត្រីរាជការ ពលរដ្ឋ បានបង្ហាញការគាំទ្រលើកទឹកចិត្តកងទ័ព ដែលកំពុងការពារបូរណភាពទឹកដី ប្រយុទ្ធតទល់នឹងការឈ្លាន ពានរបស់សត្រូវ ។
នៅស្នាក់ការទទួលអំណោយ សប្បុរសជនដែលនាំគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ និងថវិកា សម្រាប់ក្រុង ក៏ដូចខេត្តនាំបន្តចាត់ចែងជូនដល់វីរកងទ័ព និងជនភៀសខ្លួននៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ បានមានចំណាប់អារម្មណ៍ ដោយសំដែង និងថ្លែងនូវការកោតសសើរចំពោះវីរយុទ្ធជន ដែលបានធ្វើពលិ កម្មគ្រប់បែបយ៉ាងក្នុងកិច្ចការរក្សាការពារ បូរណភាពទឹកដី ដែលចោរសៀម បានវាយទន្ទ្រានឈ្លានពាន ដោយមិនខ្លាចនៃការនឿយហត់ និងឈានទៅរបួស និងពលីនៅលើសមរភូមិប្រយុទ្ធ ផងដែរ ។
លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង បានថ្លែងអំណរគុណចំពោះសប្បុរសជន មន្ត្រីរាជការ ព្រះសង្ឃ ក្នុងក្រុងស្វាយរៀង ដែលបានឈរនៅក្រោយកងទ័ពដើម្បីលើកទឹកចិត្ត និងរួមគ្នាការពារជាតិ។
សូមបញ្ជាក់ថា សម្រាប់ខេត្តស្វាយរៀង បន្ទាប់ពីមានការប្រយុទ្ធគ្នា ប្រតិភូព្រះសង្ឃ និងសប្បុរសជន ក្នុង និងក្រៅប្រទេស ដឹកនាំដោយព្រះវិសុទ្ធមុំ សយ មេគណខេត្ត ប្រតិភូស្នងការនគរបាលខេត្ត ដឹកនាំ ដោយលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងប្រតិភូរដ្ឋបាលខេត្តស្វាយរៀង ដោយឯក ឧត្តម ប៉េង ពោធិសា អភិបាលខេត្ត បាននាំយកអំណោយទៅចែកផ្ដល់ជូនដល់វីរៈកងទ័ពរួចរាល់ហើយ កាល ពីប៉ុន្មានថ្ងៃមុននេះ តែសម្រាប់ការអំពាវនាវប្រមូលសម្ភារៈបន្ថែមរដ្ឋបាលខេត្ត និងត្រៀមយកទៅចែកផ្ដល់ជូន បន្តនៅពេលឆាប់ៗខាងមុខនេះ ៕
អត្ថបទ៖ ភា សារិទ្ធ





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព