ព័ត៌មាន
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «គោរពដល់ទឹកចិត្តបងប្អូនវីរកងទ័ព និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន ទីទួលសុវត្ថិភាព»
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានចុះសំណេះសំណាលសួរសុខទុក្ខ និងជូនអំណោយជាសម្ភារៈប្រើប្រាស់អាចដោះស្រាយជីវភាពដល់បងប្អូនប្រជាពលរដ្ឋ ដែលជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាព កំពុងជួបការលំបាករងគ្រោះដោយសារភ្លើងសង្រ្គាម។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានមានប្រសាសន៍ថា ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ខ្ពស់ និងត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការថែទាំសុខភាពដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទោះបីស្ថិតក្នុងភ្លើងសង្រ្គោមនាពេលនេះក៏ដោយ ពោលគឺមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ មិនទទួលបានការបម្រើសេវាសុខាភិបាលនោះទេ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលស្នាក់នៅបណ្តោះអាសន្ននៅទីទួលសុវត្ថិភាព សូមអនុវត្តន៍វិធានការដោយប្រកាន់ខ្ជាប់នូវអនាម័យ ហូបស្អាត ផឹកស្អាត សម្រាកក្នុងមុង និងចំអិនអាហារឱ្យបានឆ្អិនល្អ ជៀសវាងការដែលអាចបង្កជាការ រាករូស គ្រុនក្តៅ ក្អួត ពុលចំណីអាហារ។ ក្នុងករណីមានបញ្ហាសុខភាព សូមទទួលសេវាសុខាភិបាល ដែលប្រចាំការនៅទីទួលសុវត្ថិភាព ឬមូលដ្ឋានសុខាភិបាលនៅជិតអ្នកបំផុត។
ឯកឧត្តមសាស្ត្រាចារ្យ បានសំណេះសំណាល និងលើកទឹកចិត្តថែមទៀតដល់មន្រ្តីសុខាភិបាល ដែលកំពុងប្រចាំការនៅទីសុវត្ថិភាព និងតាមគោលដៅនានា ដោយបង្កើនការយកចិត្តទុកដាក់ខ្ពស់ ប្រើគ្រប់សមត្ថភាព និងមធ្យោបាយបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋក្នុងកាលៈទេសៈ ពិសេសនាគ្រាដ៏លំបាកនេះ៕
អត្ថបទ រដ្ឋា













-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព