ព័ត៌មាន
លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់មន្ទីរសុខាភិបាលខេត្តព្រះវិហារ បងប្អូនកងទ័ព និងប្រជាពលរដ្ឋភៀសសឹក
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីចូលរួមចំណែកក្នុងស្ថានភាពកំពុងមានជម្លោះព្រំដែនកម្ពុជា ជាមួយប្រទេសថៃ លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងសហការី បាននាំយកនូវសម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលជាការបរិច្ចាគដោយស្ម័គ្រចិត្តរបស់មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ជួយឧបត្ថម្ភដល់៖
១.មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តព្រះវិហារ នូវអង្ករ ៥០០គីឡូក្រាម , មី ៥០កេស, ទឹកសុទ្ធ ០.៥លីត្រ ៥០កេស និងថ្នាំ Bromexin8 ៤០០ប្រអប់។
២.បងប្អូនកងទ័ព នូវអង្ករ ៥០០គីឡូក្រាម , មី ៥០កេស, ទឹកសុទ្ធ ១.៥លីត្រ ១០០កេស, ទឹកបរិសុទ្ធយួរដៃ ៨០យួរ, សាច់ផាត់, ថ្នាំបន្តក់ភ្នែក ទឹកភ្នែកសិប្បនិម្មិត ២០០០ដប, បំពង់ហឺត ៦ប្រអប់, Spay លាបការពារមូស ៦កេស, ឱសថ និងសម្ភារៈសង្គ្រោះបឋមមួយចំនួន។
៣.បងប្អូនប្រជាពលរដ្ឋភៀសសឹក ៦៥៤គ្រួសារ ក្នុងមណ្ឌលសុវត្ថិភាព ០៥កន្លែង ៖
១.វត្តព្រះលាន ៩៦គ្រួសារ
២.វត្តពើងព្រះគោ ៧២គ្រួសារ
៣.វត្តពើងនាគ ១០២គ្រួសារ
៤.វត្តពើងអង្កាម (វត្តបាក់កាំ) ២៦៥គ្រួសារ
៥.វត្តត្រាវគៀត ១១៧គ្រួសារ ដោយមួយគ្រួសារ ទទួលបាន អង្ករ ១០គីឡូក្រាម, អាវភ្លៀង ១, ត្រីងៀត ០.៥គីឡូក្រាម, សាច់ក្រក់ ០.៥គីឡូក្រាម, ឆៃពៅផ្អែម ១គីឡូក្រាម, សៀងឆា, ប្រេងកូឡា, សាប៊ូដុសខ្លួន, សាប៊ូកក់សក់, ថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ ៕
អត្ថបទ រដ្ឋា















-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព