ព័ត៌មាន
ក្រសួងការងារបន្តអំពាវនាវពលករត្រឡប់មកស្រុកកំណើតវិញ ខណៈក្រុមការងារកំពុងជួយសម្របសម្រួលផ្ទាល់
ភ្នំពេញ ៖ ជាថ្មីម្តងទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវពលករខ្មែរ និងពលរដ្ឋដែលកំពុងធ្វើការ និងស្នាក់នៅក្នុងប្រទេសថៃឱ្យត្រឡប់មកស្រុកកំណើតវិញ ដោយកុំមានការព្រួយបារម្ភ ដោយសារតែឱកាសការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំ និងមានតំរូវការជាបន្ទាន់ផងដែរពីបណ្តារោងចក្រ សហគ្រាសទូទាំងប្រទេសលើគ្រប់មុខជំនាញ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៍មាន ប៊ីធីវី ក្រោមប្រធានបទ៖ រាជរដ្ឋាភិបាលកម្ពុជា ត្រៀមរួចជាស្រេចដើម្បីទទួលពលករខ្មែររាប់ម៉ឺននាក់ត្រលប់ពីប្រទេសថៃ កាលពីរាត្រីថ្ងៃទី២៨ ខែកក្កដានេះ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងមានតំរូវការកម្លាំងពលកម្មស្រាប់ ដែលមានន័យថា រោងចក្រ សហគ្រាស កំពុងបើកដំណើរការការងារ និងត្រូវកម្លាំងពលកម្មបន្ថែមមានចំនួនប្រមាណ ២៥ម៉ឺនកន្លែង។
ឯកឧត្តម បានបន្តថា ឱកាសការងារទាំងនេះ ជាពិសេសវិស័យឧស្សាហកម្មដែលកំពុងផ្តល់ឱកាសដល់ពលរដ្ឋ ដែលពេញកម្លាំង បើទោះបីជាមានបទពិសោធន៍ ឬគ្មានបទពិសោធន៍ឱ្យចូលធ្វើការ។ ដូចនេះបងប្អូនខ្មែរ ឬពលករ ដែលចង់បានការងារ គឺអាចទាក់ទងតាមរយៈក្រសួងការងារក៏បាន ឬតាមរយៈលេខទូរស័ព្ទរបស់ក្រុមហ៊ុន រោងចក្រ សហគ្រាសនីមួយៗ ដែលបានរៀបរាប់ជូននៅក្នុងខិតប័ណ្ណដែលក្រុមការងារបានចែកជូនតាមច្រកព្រំដែនទាំងអស់។
បើតាមការរៀបរាប់របស់ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គិតក្នុងរយៈពេល ២២ខែ នៃការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា រោងចក្រ សហគ្រាស បានកើនឡើងចំនួនជាង ៥ ៣០០រោងចក្រ សហគ្រាស។ ក្នុងនោះ បានកើនចេញពី ៤០ ៣០០រោងចក្រ សហគ្រាស មក ៤៥ ៦៥៦រោងចក្រ សហគ្រាស។ ឯកឧត្តម បញ្ជាក់ទៀតថា ការកើនឡើងទាំងនេះ គឺធ្វើឱ្យមានឱកាសការងារកាន់តែច្រើន សូម្បីវិស័យកាត់ដេរ ក៏មានកើនឡើងផងដែរ គឺចំនួន ២១៦រោងចក្រ សហគ្រាស ហើយក្រៅពីវិស័យកាត់ដេរ ក៏មានកើនឡើងជាង ៥ពាន់រោងចក្រ សហគ្រាស ផងដែរ។
ក្រុមអតីតពលករខ្មែរដែលត្រឡប់មកពីថៃ ដែលកំពុងហ្វឹកហាត់ មុនចូលបំពេញការងារតាមជំនាញរៀងៗខ្លួន នៅរាជធានីភ្នំពេញ បានសម្តែងការអរគុណ និងដឹងគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយស្វែងរកឱកាសការងារថ្មីជូនដល់ពួកគាត់ និងពលករផ្សេងៗទៀត។ បន្ថែមពីនេះ ក្រុមអតីតពលករ ក៏បានអំពាវនាវដល់អ្នកដែលមិនទាន់ចាកចេញពីថៃ សូមត្រឡប់មកកម្ពុជាវិញ ពីព្រោះការងារនៅទីនេះ ពិតជាមានច្រើនជំរើស។ បន្ថែមពីនេះ ការទទួលបានលក្ខខណ្ឌការងារជាទីគាប់ចិត្ត របបផ្នែកសន្តិសុខសង្គម ជាពិសេសបានរស់នៅជួបជុំក្រុមគ្រួសារ និងសាច់ញាតិ។
រហូតមកដល់ពេលនេះ ដើម្បីជួយផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានបន្តចែកខិតបណ្ណឱកាសការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមក្នុងមណ្ឌលសំចត ឬកន្លែងទទួលពលករនៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជានិងថៃចំនួន ៦កន្លែង៕
ដោយ ឈិត បូរ៉ាវី








-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន7 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន7 days agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន6 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន3 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ