ព័ត៌មាន
មន្រ្តីជាន់ខ្ពស់ធនាគារជាតិ ចុះសួសុខទុក្ខ និងយកអំណោយជូនគ្រួសារពលករ និងជនភៀសសឹក នៅខេត្តកំពង់ធំ
កំពង់ធំ ៖ លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចុះសួសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារពលករ និងជនភៀសសឹកមកពីតំបន់មាន ជម្លោះចំនួន ៣២៧ គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋ ដែលវិលមកកាន់ស្រុកកំណើន របស់ខ្លួន។
លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នេះ អញ្ជើញចុះសួសុខទុក្ខ និងយកអំណោយចែកជូនគ្រួសារពលករ និងជនភៀសសឹកមកពីតំបន់មានជម្លោះចំនួន ៣២៧ គ្រួសារ នៅស្រុកសន្ទុក ខេត្តកំពង់ធំ, ក្នុងជំនួបសំណេះសំណាលនោះ លោកជំទាវ បានលើកឡើងថា ថ្ងៃនេះប្រទេសជាតិយើងបានបញ្ចប់សង្គ្រាមហើយ ដោយសារការ ខិតខំពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពិសេសសម្ដេចសម្ដេចអគ្គមហាធិបតីសេនាតេជោ ហ៊ុន សែន និងការលះបង់ខ្ពស់ ប្រកបដោយភាពអង់អាចក្លាហាន តស៊ូ របស់វិរៈយុទ្ធជនកម្ពុជា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
លោកជំទាវ បន្តថា នៅចំពោះមុខនេះ បងប្អូនត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាបាល ដែលកំពុងបន្តធ្វើនិងការគិតគូរ ការរស់នៅរបស់ប្រជាជនភៀសសឹក នៅតាមទីសុវត្ថិភាព។ បញ្ហានេះយើងត្រូវចងចាំថា សន្តិភាពពិតមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលយើងត្រូវរួមគ្នាថែរក្សា ការពារឲ្យបានដាច់ខាត និងដឹកគុណចំពោះស្ថាបនិកឯកសន្តិភាពយើង គឺសម្ដេចតេជោសែន។ ក្នុងពិធី នោះ លោកជំទាវ បានស្នើដល់ពលករឲ្យពិនិត្យមើលលទ្ធភាពការងារនៅស្រុក បើគិតថាការងារមួយណាស្របតាមជំនាញរបស់ខ្លួន គួរចៀសវាងការធ្វើចំណាកស្រុក ខណៈបច្ចុប្បន្នកម្ពុជាកំពុងមានតម្រូវការការងារជាច្រើនកន្លែង។
លោកជំទាវបណ្ឌិត ជា សិរី បានបញ្ជាក់ដែរថា អំណោយដែលបាននាំយកចែកជូននាពេលនេះ ទោះបីមានភាពស្តូចស្តើង តែ បានបង្ហាញ និងកើតចេញពីបេះដួងខ្មែរពិតៗ ខ្មែរជួយខ្មែរនៅក្នុងគ្រាជួបការលំបាក, យើងពិតជាអរគុណសន្តិភាព អរគុណរាជរដ្ឋា ភិបាល ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការបញ្ចប់សង្គ្រាមជាមួយប្រទេសជិតខាង។ សូមបញ្ជាក់ថា អំណោយ ដែលយកទៅចែកជូនដល់គ្រួសារពលករ និងភៀសឹកទាំង៣២៧គ្រួសាររួមមាន ថវិកា, អង្ករ, ទឹកស៊ីអីវ, ទឹកត្រី, អំបិល, ស្ករស និង ពងមាន់ផងដែរ៕
អត្ថបទ៖ សុន រ៉ាឌី








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព