ព័ត៌មាន
រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើក១៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤
ភ្នំពេញ៖ រដ្ឋបាលខណ្ឌដូនពេញ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៤ ដើម្បីត្រួតពិនិត្យ លទ្ធផលការងារ និងជំរុញដល់មន្រ្តីពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ក្រោមអធិបតីភាពលោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និងលោក ជា ខេមា អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ។
លោក លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានលើកឡើងផងដែរថា ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈ ពិនិត្យ និងអនុម័តលើច្បាប់ និងសេចក្តីព្រាងកំណត់ហេតុ។ ក្នុងនោះដែរលោក ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានកោតសសើរដល់រដ្ឋបាលខណ្ឌដែលបម្រើការងារដល់ប្រជាពលរដ្ឋ និងការចូលរួមការងារសង្គមផ្សេងៗ បានល្អ ជាពិសេស ការចេះជួយសាមគ្គីគ្នាក្នុងស្ថានភាពប្រទេសជាតិ មានសង្គ្រាម ជាមួយភាគីថៃ បំផុសស្មារតីដល់ពលរដ្ឋ មានទឹកចិត្តឧបត្ថម្ភ នូវទឹកប្រាក់ សម្ភារៈផ្សេងៗតាមរយះរដ្ឋបាលខណ្ឌ ដើម្បីជួយជាតិ បុព្វបុរសកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ភៀសសឹក និងរក្សាបានសន្តិសុខសណ្ដាប់ធ្នាប់សាធារណះ ល្អប្រសើរជូនភ្ញៀវជាតិ អន្តរជាតិ មកលេងកម្សាន្ត តាមរមណីយដ្ឋាន ទេសចរណ៍ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
លោក ជា ខេមា អភិបាលខណ្ឌដូនពេញបានលើកឡើងក្នុងកិច្ចប្រជុំនេះផងដែរថា រយះពេលថ្មីៗនេះ ប្រទេសជាតិមានសង្គ្រាមជាមួយភាគីថៃ រដ្ឋបាលខណ្ឌយោងតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ បំផុសស្មារតី ទាំងមន្រ្តី ទាំងពលរដ្ឋក្នុងមូលដ្ឋានទាំង១១សង្កាត់ មានសាមគ្គីភាពគ្នាជួយដល់ កងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នូវឧបភោគបរិភោគ សម្ភារៈផ្សេងយ៉ាងច្រើន តាមរយះរដ្ឋបាលរាជធានីភ្នំពេញ។
លោកអភិបាល បន្តទៀតថា មកដល់ពេលនេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបបរវធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រទេសរក្សាបានសន្តិភាពពិតប្រាកដ ដូច្នេះមន្រ្តីជំនាញពាក់ព័ន្ធត្រូវបន្តរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ សាធារណៈឲ្យល្អប្រសើរជាប្រចាំនិងពង្រឹងឡើងវិញ ជាពិសេសបញ្ហាonline បញ្ហាគ្រឿងញៀន។ បន្ថែមទៀតនោះលោកបញ្ជាក់ថា ដោយក្នុងមូលដ្ឋានខណ្ឌដូនពេញមានផ្លូវថ្មើរជើងថ្មី (Walk street) ដែលជាទីចាប់រម្មណ៍ខ្លាំងរបស់បងប្អូនប្រជាពលរដ្ឋ មកដើរលេងកម្សាន្តជារៀងរាល់ចុងសប្ដាហ៍ ហើយពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ។
ក្នុងនោះដែរ លោកអភិបាលខណ្ឌដូនពេញ បានបន្តលើកឡើងទៀតថា ក្រៅកិច្ចការការពាររក្សារសន្តិសុខ លោកបានរំលឹកនឹងដាសតឿនដល់មន្រ្តី តាមរយះការិយាល័យច្រកចេញចូលតែមួយ ដោយបម្រើសេវាសាធារណៈជូនពលរដ្ឋ ឲ្យបានលឿនរហ៍ស មានតម្លាភាព និងជាប្រយោជន៍ ដល់សង្គមនិងប្រជាពលរដ្ឋ៕ អត្ថបទ៖ កុម្ភៈ








-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»