ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញទទួលអំណោយពីក្រុមហ៊ុនអចលនទ្រព្យ LOD សម្រាប់ចែកជូនកងទ័ពជួរមុខ និងជនភៀសសឹក នៅឧត្តរមានជ័យ
ឧត្តរមានជ័យ៖ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញទទួលអំណោយពីក្រុមហ៊ុន អចលនទ្រព្យLODដឹកនាំដោយ ឯកឧត្តម អ៊ុក ឃ្នួច និងក្រុមគ្រួសារ នាំយក អំណោយទៅផ្តល់ជូនជនភៀសសឹក និងកងទ័ពជួរមុខ ចំនួន១០០០គ្រួសារ នៅខេត្តឧត្តរមានជ័យ។
អំណោយទាំងនោះត្រូវបានផ្តល់ជូនភៀសសឹកចំនួន ១០០០គ្រួសារ និងកងទ័ពជួរមុខ ចំនួន៥០០ ក្នុងខេត្តឧត្តរមានជ័យ ។
នាឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានថ្លែងអំណរគុណចំពោះទឹកចិត្តរបស់ក្រុមហ៊ុន ដែលបានរួមចំណែក ដើម្បីផ្តល់ជាអំណោយគ្រឿងឧបភោគ បរិភោគ ចែកជូនដលជនភៀសសឹកជម្លៀសពីតំបន់រងគ្រោះដោយការវាយប្រហាររបស់កងទ័ពថៃ។
ជាមួយគ្នានេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម អ៊ុក ឃ្នួច បានពាំនាំអំណោយរបស់ក្រុមហ៊ុន LOD បញ្ជូនមកចែកជូនជនភៀសសឹកដែលជម្លៀសមកមណ្ឌលសុវត្ថិភាព និងកងទ័ពជួរមុខ។
បន្ថែមលើនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានកោតសរសើរ និងចាត់ទុកការផ្តល់អំណោយទាំងនេះ ជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសឆ្លុះបញ្ចាំងថា ប្រជាពលរដ្ឋជាសមរភូមិក្រោយនៅតែគាំទ្រជានិច្ចចំពោះកងទ័ព និងជនភៀសសឹក។
សូមជម្រាបថា អំណោយរបស់ក្រុមហ៊ុនអចលនទ្រព្យLOD តាមរយះឯកឧត្តមអ៊ុក ឃ្នួច និងគ្រួសាររួមមាន អង្ករ១៥តោន ឆៃប៉ូវ១០០០គីទ្បូ កន្ទេល១០០០ មុង ១០០០ ក្រម៉ា១០០០ ទឹកស៊ីអ៊ីវ១០០០យួរ សៀង២០០០ដប សម្រាប់កងទ័ពជួរមុខចំនួន៦គោលដៅបានឧបត្ថម្ភ ម៉ីចំនួ៦០កេៈសាច់ក្រក៦០គីទ្បូ ត្រីងៀត២០គីទ្បូ សាច់ជ្រូកផាត់២៥ គីទ្បូ និងកាធិផាវ ២០ប្រអ់ផងដែរ៕










-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»