ព័ត៌មាន
ថ្នាកដឹកនាំរដ្ឋសភាកម្ពុជា និងឡាវ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិប្រទេសទំាងពីរទំាងស្ថាប័នតីនិប្បញ្ញត្តិ និងនីតិប្រតិបត្តិ
ឆ្លៀតក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាសកលលោកលើកទី៦ នៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវបណ្ឌិត ស៊ួនថន សាយ៉ាចាក់ (Suonthone Xayachack) អនុប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សម្តេចប្រធានរដ្ឋសភា និងលោកជំទាវអនុប្រធានរដ្ឋសភាឡាវ មានក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅប្រកបដោយក្តីនឹករលឹកជូនគ្នាទៅវិញទៅមក និងបានវាយតម្លៃខ្ពស់ចំពោះឱកាសបានជួបពិភាក្សាការងារជាមួយគ្នាក្នុងពេលបំពេញបេសសកម្មការទូតសភា ដើម្បីសុខសន្តិភាព វិបុលភាពរួមគ្នាជូនមនុស្សជាតិលើភពផែនដីនៅប្រទេសស្វីសនេះ។ ថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរ បានលើកឡើងនិងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ដ៏រឹងមាំនិងជាប្រពៃណីតំាងពីយូរណាស់មកហើយរវាងប្រទេសទំាងពីរហើយបានវិវឌ្ឍជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនិងយូរអង្វែង នាំមកនូវផលប្រយោជន៍ដល់ប្រជាពលរដ្ឋទំាងសងខាងកាន់តែច្រើនឡើង។
ទំាងសម្តេចប្រធានរដ្ឋសភា និងលោកជំទាវបណ្ឌិត ស៊ួនថន សាយ៉ាចាក់ បានគូសបញ្ជាក់ថាចំណងមិត្តភាព សាមគ្គីភាពកម្ពុជានិងឡាវ ប្រកប ដោយលក្ខណៈពិសេសមានការជឿទុកចិត្តគ្នា ផ្តល់តម្លៃនិងយោគយល់គ្នាទៅវិញទៅមក។ ទំនាក់ទំនងដ៏ល្អនេះមិនត្រឹមនាំមកនូវវិបុលភាពដល់ពលរដ្ឋទំាងសងខាងប៉ុណ្ណោះទេ ប៉ុន្តែបានពង្រឹងនិងលើកកម្ពស់គោលការណ៍ពហុភាគីនិយម ដែលនឹងនាំមកនូវផលប្រយោជន៍ដល់តំបន់ និងសកលលោកផងដែរ នៅក្នុបរិបទដែលពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញដោយសារការប្រកួតប្រជែងភូមិសាស្រ្តនយោបាយនិងសេដ្ឋកិច្ច នោះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវអនុប្រធានរដ្ឋសភា បានប្តេជ្ញាចិត្តខិតខំជំរុញ កិច្ចសហប្រតិបត្តិប្រទេសទំាងពីរទំាងស្ថាប័នតីនិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ជំរុញការអនុវត្តរាល់អនុស្សរណៈនិងកិច្ចព្រមព្រៀងនានា ដែលប្រទេសទំាងពីរបានឯកភាពគ្នា ឱ្យសម្រេចជាលទ្ធផលជាក់ស្តែង នាំមកនូវផលប្រយោជន៍ជូនប្រទេសនិងពលរដ្ឋទំាងសងខាង បន្ថែមទៀតដូចជាវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ ពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព