ព័ត៌មាន
ថ្នាក់ដឹកនាំចុះជួយខេត្តបន្ទាយមានជ័យ ចូលរួមវេចនំអន្សមដើម្បីជូនជនភៀសសឹកនិងកងកម្លាំងជួរមុខ
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៣០ កក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមការវេចនំអន្សមជាមួយប្រជាពលរដ្ឋនៅស្រុកថ្មពួក សម្រាប់ផ្គត់ផ្គង់នំអន្សមចំនួន ៥ ០០០ដើម ជូនពលរដ្ឋភៀសខ្លួនមកទីតាំងសុវត្ថិភាព និងកងកម្លាំងការពារតំបន់ព្រំដែន នៃខេត្តបន្ទាយមានជ័យ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក ព្រមទាំងអាជ្ញាធរស្រុក ចំពោះការររៀបចំកម្មវិធីវេចនំអន្សមនេះ ដើម្បីឱ្យពលរដ្ឋជាជនភៀសសឹកទទួលបានស្បៀងបន្ថែមផង និងចូលរួមវេចនំអន្សមជូនកងទ័ពជួរមុខផង។
រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត នឹងបន្តគាំពារនិងផ្គត់ផ្គង់ស្បៀងជូនពុកម៉ែបងប្អូន រហូតដល់ស្ថានភាពនៅព្រំដែនមានស្ថិរភាព ហើយពុកម៉ែបងប្អូនអាចវិលត្រឡប់វិញបាន៕









-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន4 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន6 days agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoពិព័រណ៍ទេសចរណ៍នៅអាកាសយានដ្ឋាន TIA ទាក់ទាញចំណាប់អារម្មណ៍ទេសចរណ៍អន្តរជាតិ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ