ព័ត៌មាន
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកកិច្ចប្រជុំលើកទី៧ «ការធ្វើនវានុវត្តន៍វិធីសាស្រ្តអប់រំបង្ការការចម្លងមេរោគអេដស៍»
ភ្នំពេញ ៖ ដោយទទួលបានការចាត់តាំងពីឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី៧ ឆ្នាំ២០២៥ ពិនិត្យ និងពិភាក្សាលើ«ការធ្វើនវានុវត្តន៍វិធីសាស្រ្តអប់រំបង្ការការចម្លងមេរោគអេដស៍»។
កិច្ចប្រជុំនេះប្រារព្ធឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារក្រុមប្រឹក្សាបច្ចេកទេស នៃគណៈកម្មាធិការប្រយុទ្ធជំងឺអេដស៍ក្រសួង ស្ថាប័ន និងរាជធានី ខេត្ត តាមរយៈចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញចំនួនសរុបប្រមាណ៧០នាក់។ ជាកិច្ចចាប់ផ្តើម អង្គប្រជុំទាំងមូលបានក្រោកឈរស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធវីរកងទ័ពកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុប្រយុទ្ធការពារទឹកដីប្រឆាំងនឹងសត្រូវសៀម។ អង្គប្រជុំក៏បានថ្លៃងនូវការដឹងគុណប្រដោយក្តីក្តុកក្តួលហួសប្រមាណចំពោះវីរយុទ្ធជនកម្ពុជា ដែលបានតស៊ូលះបង់ជីវិតក្រាញននាលប្រយុទ្ធការពារបូរណភាពទឹកដីកម្ពុជាក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ។
ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានថ្លែងនូវការគោរពដឹងគុណប្រកបដោយកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាកម្ពុជាដែលដឹកនាំប្រទេសយកជ័យជម្នះលើសត្រូវឈ្លានពានទាំងលើផ្នែកយោធា និងទាំងលើផ្នែកការទូត។
ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានថ្លែងការគោរពដឹងគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានលះបង់កម្លាំងកាយចិត្តអញ្ជើញចុះសាកសួរសុខទុក្ខ និងចែកស្បៀងសម្ភារៈដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពកម្ពុជា ដែលសម្រាកមានរបួសនៅមន្ទីរពេទ្យដោយសេចក្តីអាណិតអាសូរជាពន់ពេក។
បន្ទាប់មកឯកឧត្តមបណ្ឌិត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមកិច្ចដឹកប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ ជាការងារអាទិភាពដែលបានបញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីការបញ្ចប់អេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដោយបានកំណត់កម្មវត្ថុចំនួនបីគឺ៖ ទី១ ការឆ្លងថ្មីនៃមេរោគអេដស៍តិចជាង១នាក់/ថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់/ឆ្នាំ, ទី២ កាត់បន្ថយការស្លាប់ដោយសារអេដស៍តិចជាង២០០នាក់/ឆ្នាំ, និងទី៣ លុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍។
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានថ្លែងថា តាមរយៈកិច្ចប្រឹងប្រែងចូលរួមអនុវត្តការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ជាពហុវិស័យរបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា ជាសមាជិក និងអង្គការដៃគូ ដឹកនាំសម្របសម្រួលរបស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ជាសេនាធិការរបស់រាជរដ្ឋាភិបាល ប្រទេសកម្ពុជានៅតែបន្តជោគជ័យលំដាប់ជួរមុខក្នុងការឆ្លើយតបនឹងមេរោគអេដស៍ដោយសម្រេចបាន៩២-១០០-៩៨ លើគោលដៅ៩៥-៩៥-៩៥ ដែលបានកំណត់ដោយអង្គការសហប្រជាជាតិ។ ទន្ទឹមនិងភាពជោគជ័យខាងលើ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ ក៏បានលើកឡើងនូវការប្រឈមមួយចំនួនដែលកម្ពុជាយើងត្រូវរួមគ្នាបន្តជម្នះនិងសម្រេចឱ្យខាងតែបាន។ ផ្អែកលើទិន្នន័យផ្លូវការ នៅឆ្នាំ២០២៤ ចំនួនអ្នកឆ្លងថ្មីនៃមេរោគអេដស៍មានប្រមាណ១២០០ករណី និងចំនួនអ្នកស្លាប់ដោយសារជំងឺអេដស៍មានចំនួនប្រមាណ១០០០ករណី។ ការឆ្លងមេរោគអេដស៍ថ្មីនៃក្រុមយុវវ័យដែលមានអាយុពី១៥ទៅ២៤ឆ្នាំមានចំនួនប្រមាណ៤៤ភាគរយ។ យោងតាមការអង្គេតប្រជាសាស្ត្រ និងសុខភាពកម្ពុជាឆ្នាំ២០២១-២០២២ ការយល់ដឹងជាក់លាក់អំពីការការពារមេរោគអេដស៍មានកម្រិតទាបដែលក្នុងនោះ ២៣ភាគរយ ក្នុងស្ត្រីវ័យជំទង់ និង២៧ភាគរយ ក្នុងចំណោមបុរសវ័យជំទង់។ ក្រុមប្រជាជនគន្លឹះដែលរួមមានក្រុមបុរសរួមភេទជាមួយបុរស ក្រុមស្ត្រីបំប្លែងភេទ ក្រុមអ្នកបម្រើក្នុងសេវាកម្សាន្ត និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀន នៅតែជាមុខសញ្ញាងាយរងគ្រោះខ្ពស់នៃការឆ្លងមេរោគអេដស៍ ព្រោះពួកគេពិបាកទាក់ទងដើម្បីទទួលបាននូវការអប់រំអំពីវិធីបង្ការការពារការចម្លងមេរោគអេដស៍ និងជាក្រុមរួមភេទដែលពុំមានសុវត្ថិភាពដូចជាការរួមភេទជាក្រុមដោយប្រើប្រាស់គ្រឿងញៀនដែលហៅថា «Chemsex»ជាដើម។ ក្រោយកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់មក អង្គប្រជុំបានសម្រេចបន្ថែម និងពង្រីកនូវសកម្មភាពមួយចំនួនលើកម្មវិធីបង្ការរួមមាន៖ ក្តាប់ចំនួនក្រុមគោលដៅឱ្យបានច្បាស់ជាពិសេសយុវជន, កម្មវិធីបញ្ជ្រាបមេរោគអេដស៍ និងជំងឺអេដស៍ទៅគ្រប់កម្មវិធីសិក្សា, កម្មវិធីបញ្ចូលមេរោគអេដស៍និងជំងឺអេដស៍ទៅគ្រប់សកម្មភាពបណ្តុះបណ្តាលនិងសិក្ខាសាលា កម្មវិធីចុះអប់រំផ្ទាល់ដល់ក្រុមប្រឈមខ្ពស់ ការបង្ការដោយប្រើប្រាស់ស្រោមអនាម័យ ការប្រើប្រាស់ ឱសថប្រឹប (PrEP) ឱសថប៉ឹប (PEP) ការធ្វើតេស្តរកមេរោគអេដស៍ និងបន្តទៅការព្យាបាលថែទាំអស់មួយជីវិត អាទិភាពខ្ពស់បំផុតគឺប្រើប្រាស់បណ្តាញសង្គម។
ជាចុងបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គលេខាធិការ បានថ្លែងអំណរគុណដល់សមាជិក សមាជិកាអង្គប្រជុំ និងសូមឱ្យបន្តប្រឹងប្រែងធ្វើការរួមគ្នាតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដើម្បីសម្រេចគោលដៅដែលបានដាក់ចេញរបស់រាជរដ្ឋាភិបាល៕
អត្ថបទ រដ្ឋា










-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នកខេត្តស្វាយរៀង ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoគម្រោងព្រែកជីកហ្វូណនតេជោនឹងចាប់ផ្តើមដំណើរការជីកក្នុងពេលឆាប់ៗខាងមុខនេះ
-
ព័ត៌មាន1 week agoព្រះមហាក្សត្រកម្ពុជា ព្រះអង្គទ្រង់ប្រឈួនពុំអាចបំពេញព្រះរាជកិច្ចបាន ប្រគល់ភារកិច្ចជូនសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋស្តីទី ឱ្យទទួលស្វាគមន៍ឯកឧត្តម ថងលូន ស៊ីសូលីត នៅក្នុងព្រះបរមរាជវាំង
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងភោជនាហារផ្លូវរដ្ឋជូនឯកឧត្តមបណ្ឌិត ថងលុន ស៊ីសូលីត (Thongloun Sisoulith) ក្នុងឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
-
ព័ត៌មាន1 week agoមន្រី្តជាន់ខ្ពស់សុខាភិបាល លើកទឹកចិត្តដល់អ្នកជំនាញ សូមបន្តរួមគ្នាអភិវឌ្ឍន៍បច្ចេកទេសព្យាបាលថ្មីៗ
-
កីឡា1 week agoMan City ឈ្នះ Newcastle ឡើងជួប Arsenal វគ្គផ្តាច់ព្រ័ត្រ EFL Cup នៅ Wembley
-
ព័ត៌មាន1 week agoឱកាសការងារជិត ១ពាន់កន្លែង និងអត្ថប្រយោជន៍ ប.ស.ស. ត្រូវបានផ្សព្វផ្សាយដល់អតីតពលករនៅខេត្តប៉ៃលិន
-
ព័ត៌មាន1 week agoក្រោយប្រតិបត្តិការទ្រង់ទ្រាយធំ នគរបាលចាប់ជនបរទេសជាងពីរពាន់នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ