ព័ត៌មាន
«សុខភាពផ្លូវចិត្ត គឺជាផ្នែកមួយដ៏សំខាន់សម្រាប់បុគ្គលម្នាក់ៗ ហើយក៏ជាកត្តាកំណត់មួយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសជាតិដែលមិនអាចខ្វះបាន»
ភ្នំពេញ ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអៈអាងថា សុខភាពផ្លូវចិត្ត គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់បុគ្គលម្នាក់ៗ ហើយក៏ជាកត្តាកំណត់មួយ (Determinant) នៃសុភមង្គលរបស់គ្រួសារ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រទេសជាតិ ដែលមិនអាចខ្វះបាន។
ការថ្លែងរបស់លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត យ៉ាងដូច្នេះ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការអភិវឌ្ឍផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើម ជាពិសេសសម្រាប់សុខភាពផ្លូវចិត្តនៅកម្ពុជា, នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកស្រីវេជ្ជបណ្ឌិត ហួង ត្រាន់ (Houng Tran) នាយកផែ្នកគ្រប់គ្រងជំងឺ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក លោកវេជ្ជបណ្ឌិត ប៉ាស្កាល់ រីងហ្ក្រាល់ (Pascal Ringald) តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា គណៈប្រតិភូ និងអ្នកជំនាញការសុខភាពផ្លូវចិត្តរបស់អង្គការសុខភាពពិភពលោកមកពីការិយាល័យកណ្តាល និងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឯកឧត្តម លោកជំទាវ តំណាងឱ្យក្រសួង ស្ថាប័ន ប្រធានអង្គភាពថ្នាក់ជាតិ និងថ្នាក់កណ្តាល នៃក្រសួងសុខាភិបាល ឯកឧត្តម លោកជំទាវ ជាប្រធានមន្ទីរសុខាភិបាលនៃ រាជធានី ខេត្ត។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជា ក៏ដូចបណ្តាប្រទេសនៅលើពិភពលោកផងដែរ បានកំពុងរងឥទ្ធិពលពីការផ្លាស់ប្តូរសង្គម (Social change) យ៉ាងឆាប់រហ័ស ការប្រើប្រាស់សារធាតុញៀន របួសផ្លូវចិត្ត ការចំណាកស្រុក ការលំបាកផ្នែកសេដ្ឋកិច្ច និងបញ្ហាប្រឈមអាកាសធាតុ ដែលជាកត្តាប្រឈមនាំទៅដល់ការកើនឡើងនៃបន្ទុកជំងឺផ្លូវចិត្ត។
លោកជំទាវ រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា សិក្ខាសាលាក្នុងរយៈពេល៣ថ្ងៃនេះ ពិតជាសំខាន់ជាការចូលរួមគ្នាដោះស្រាយបញ្ហាសុខភាពភាពផ្លូវចិត្តដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយដែលក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូទាំងអស់ ឈានទៅបង្កើតផែនការសកម្មភាពសុខភាពផ្លូវចិត្តមួយ ដែលមានលក្ខណៈសម្របសម្រួល ប្រទាក់ក្រឡា បរិយាប័ន្ន និងពហុវិស័យ ដើម្បីតម្រង់ទិសក្នុងការកសាងផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្ត ឱ្យមានអនុលោមភាពជាមួយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ផែនទីចង្អុរផ្លូវឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល និងផែនការយុទ្ធសាស្រ្តសុខាភិបាល។ ផែនការសកម្មភាពសម្រាប់គម្រោងផ្តួចផ្តើមជាពិសេសសម្រាប់សុខភាពផ្លូវចិត្តត្រូវ ផ្តោតទៅលើ៖
១ ភាពជាអ្នកដឹកនាំនៃសុខភាពផ្លូវចិត្ត (Mental health leadership) លើកកម្ពស់ការយល់ដឹង និងសមត្ថភាពដឹកនាំនៅតាមអង្គភាពគ្រប់លំដាប់ថ្នាក់ ឬសុខភាពផ្លូវចិត្តសាធារណៈ (Public mental health)។
២ ការគ្របដណ្តប់សេវាសុខភាពផ្លូវចិត្ត ការធ្វើសមាហរណកម្មនៅតាមមូលដ្ឋានសុខាភិបាលគ្រប់កម្រិត ព្រមទាំងអភិវឌ្ឍសេវាឯកទស/ជំនាញ សុខភាពផ្លូវចិត្តឱ្យមានភាពចម្រុះ និងសម្បូរបែប។
៣ ការអភិវឌ្ឍធនធានមនុស្សផណែកសុខភាពផ្លូវចិត្ត ធានាការថែទាំព្យាបាលអ្នកជំងឺផ្លូវចិត្តដែលមានពហុជំនាញ។
៤ ការអភិវឌ្ឍកម្មវិធីសុខភាពផ្លូវចិត្តដែលមានលក្ខណៈប្រទាក់ក្រឡា ជាមួយក្រសួង/ស្ថាប័នពាក់ព័ន្ធ ដូចជា គ្រឹស្ថានអប់រំ និងព្រះពុទ្ធសាសនា ជាដើម។
៥ លើកកម្ពស់ការស្រាវជ្រាវសុខភាពផ្លូវចិត្ត ដូចជាការស្រាវជ្រាវស្តីពីអេពីដេមីសាស្រ្តនៃជំងឺផ្លូវចិត្ត ។
៦ ឌីជីថលកម្ម ជាថ្នាលសម្រាប់ការផ្តល់សេវា និងការបណ្តុះបណ្តាល ធនធានមនុស្ស ៕
អត្ថបទ រដ្ឋា
















-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង