ព័ត៌មាន
ជនភៀសសឹក៧៨៣គ្រួសារក្នុងស្រុកវាលវែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
ពោធិ៍សាត់៖ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បាននាំយកអំណោយមនុស្យធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន៧៨៣គ្រួសារ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលត្រូវបានអាជ្ញាធរជួយជម្លៀសចេញពីឃុំថ្មដា ព្រំដែនកម្ពុជា-ថៃ ។ ប្រជាពលរដ្ឋភៀសសឹកទាំង៧៨៣គ្រួសារ ក្នុង១គ្រួសារទទួលបានអំណោយអង្ករ មី ត្រីខ មុង ភួយ កន្ទេលសម្ភារ:និងថវិកាចំនួន៧ម៉ឺនរៀលផងដែរ។
ឯកឧត្តម ខូយ រីដា មានប្រសាសន៍ថានេះជាការយកចិត្តទុកដាក់ពីកាកបាទក្រហមកម្ពុជាដែលមានសម្តេចព្រះមហាក្សត្រីនរោត្តមុនិនាថ សីហនុ ព្រះប្រធានកិត្តយសកាកបាទក្រហមកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្តម ខូយ រីដា បានឲ្យដឹងថាក្រៅពីអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ជួយដល់ប្រជាពលរដ្ឋភៀសសឹកដែលអាជ្ញាធរជម្លៀសមកកាន់កន្លែងសុវត្ថិភាពនោះពួកគាត់ក៏នឹងបានទទួលនូវអំណោយពីសប្បុរសជនយើងជាច្រើនសន្ធឹកសន្ធាប់ តាមរយ:រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុង ស្រុក និងខេត្តផងដែរ។
ឯកឧត្តម ខូយ រីដា បានលើកថា ក្រោយពីកិច្ចព្រមព្រៀងឈប់បាញ់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសជាមិត្តព្រមទាំងបណ្តាប្រទេសជាសមាជិកអាស៊ានផងនោះពិសេសលោកនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីប្រធានអាស៊ានប្តូរវេន បានរៀបចំបង្កើតកិច្ចប្រជុំនៅទីក្រុងកូឡាឡាំពួរដើម្បីស្វែងរកកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅវេលាម៉ោង១២និង០០នាទី យប់ថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៥កន្លងថ្មីៗនេះភាគីទាំងពីរកម្ពុជា-ថៃបានទទួលយកនូវការឈប់បាញ់គ្នារហូតមកថ្ងៃនេះ។ ប្រជាពលរដ្ឋភៀសសឹកទាំងអស់នឹងអាចវិលត្រឡប់ទៅមូលដ្ឋានវិញក្នុងឆាប់ៗខាងមុខនេះ ប្រសិនស្ថានភាពវិលទៅរកភាពដើមវិញ ។
សូមជម្រាបជូនដែរថា ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានព្រំប្រទល់ជាប់ជាមួយ ស្រុកមឿង ខេត្តត្រាត ប្រទេសថៃ។ ហើយឃុំថ្មដា មានភូមិចំនួន៥ ក្នុងនោះភូមិផ្លូវការចំនួន៣ភូមិរួមមាន៖ភូមិឯកភាព ភូមិកណ្តាល និងភូមិសង្គមថ្មី និងភូមិឧបសម្ព័ន្ធចំនួន ២គឺ ភូមិអូរសួស្តី និងភូមិស្ទឹងមេទឹក ដោយមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៣០២៨នាក់ ស្មើរនិង៧៨១គ្រួសារ ក្នុងនោះមនុស្សស្រីមានចំនួន១៦៥៣នាក់ និងកុមារមានចំនួន៧០៣នាក់ ៕
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព