ព័ត៌មាន
អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវ ឱ្យអ្នកសារព័ត៌មានអនុវត្តឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ
ភ្នំពេញ ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ថា៖«សារព័ត៌មាន មានសិទ្ធិក្នុងការរាយការណ៍ ផ្តល់ព័ត៌មានជូនប្រជាជន តែអ្នកសារព័ត៌មានក៏មានករណីកិច្ចចាំបាច់ និងកាតព្វកិច្ចក្នុងនាមជាអ្នកសារព័ត៌មានផងដែរ ដែលមានកំណត់ក្នុងច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ អ្នកសារព័ត៌មានមានករណីយកិច្ចក្នុងការត្រូវធ្វើតុល្យភាពរវាងការផ្សាយព័ត៌មានជូនសាធារណៈជន និងសារៈសំខាន់សារវ័ន្តក្នុងការការពារព័ត៌មានពាក់ព័ន្ធនឹងសន្តិសុខជាតិ ជាពិសេសនៅពេលរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងការងារ សកម្មភាពរបស់កងទ័ព សកម្មភាពស៊ើបការណ៍ ទីតាំងលេណដ្ឋានប្រតិបត្តិការយោធា អាយុជីវិតរបស់យោធា ឬប្រភេទព័ត៌មានសម្ងាត់ជាតិ។
ការរាយការណ៍ទាំងអាជីព និងមិនមែនអាជីព ត្រូវធ្វើឡើងដោយមានទំនួលខុសត្រូវខ្ពស់ ដើម្បីចូលរួមក្នុងការធានាសណ្តាប់ធ្នាប់ ស្ថិរភាពនិងសន្តិសុខសង្គម ពិសេសក្នុងខណៈប្រទេសយើងកំពុងស្ថិតក្នុងស្ថានភាពវិបត្តិព្រំដែន ដោយត្រូវចៀសវាង មិនឱ្យការរាយការណ៍ទាំងនោះប៉ះពាល់ដល់ការរក្សាការពារសន្តិសុខជាតិ ឬអាចបង្កការប៉ះពាល់ដល់សុវត្ថិភាព ឬអាយុជីវិតកងទ័ព តែចាំបាច់ត្រូវចូលរួមសកម្មក្នុងការធានាថាសង្គមជាតិមិនធ្លាក់ក្នុងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដោយសារការរាយការណ៍ ដែលខុសក្រមសីលធម៌។
សូមអំពាវនាវដល់អ្នកសារព័ត៌មាន អ្នកអនុវត្តក្នុងវិស័យព័ត៌មានទាំងអាជីព និងមិនមែនអាជីព អ្នកចែកចាយព័ត៌មានលើបណ្តាញសង្គមទាំងអស់ ឱ្យបង្កើនការទទួលខុសខ្ពស់ក្នុងការផ្សព្វផ្សាយ ការចែកចាយព័ត៌មាននានា ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ននៃវិបត្តិព្រំដែន ដោយជានិច្ចជាកាលត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវមានមនសិកាទទួលខុសត្រូវ ស្រលាញ់ប្រទេសជាតិ ប្រជាជននិងត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលរាយការណ៍ព័ត៌មានស្តីពីសន្តិសុខជាតិ ត្រូវគិតគូរដល់ផលវិបាកដែលអាចកើតឡើង ចេញពីការរាយការណ៍របស់ខ្លួន។
ពាក់ព័ន្ធនឹងសន្តិសុខជាតិ គឺសូមអំពាវនាវឱ្យបង្កើនការសហការ ដើម្បីលើកតម្កើងឧត្តេមប្រយោជន៍ជាតិជាធំ មិនត្រូវឱ្យមានការបែកធ្លាយព័ត៌មានជាតិ ឬការសម្ងាត់ជាតិដោយប្រការណាមួយឡើយ ព្រោះវានឹងបណ្តាលឱ្យកើតមាននូវព្យសនកម្ម និងមហន្តរាយដល់ប្រជាជន សន្តិសុខ និងសង្គមជាតិទាំងមូល »។




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព