ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ចុះអប់រំឲ្យមានការយល់ដឹងអំពីគ្រាប់បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តព្រះវិហារ
(ព្រះវិហារ) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្ត្រី អនុប្រធានទី១ អាជ្ញាធរមីនាថ្ងៃទី៣០ ខែ កក្កដា ឆ្នាំ២០២៥នេះបាន ដឹកនាំការអប់រំផ្សព្វ ផ្សាយការយល់ដឹងអំពីគគ្រាប់ បែកចង្កោម និងយុទ្ធភណ្ឌគ្រឿងផ្ទុះ ដល់ប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅទីតាំងសុវត្ថិភាពក្នុងខេត្តព្រះវិហារ។ ការអប់រំផ្សព្វផ្សាយនេះ មានការចូលរួមពីអាជ្ញាធរដែនដី កាកបាទក្រហមកម្ពុជា ប្រតិបត្តិករសកម្មភាពមីន និងភាគីពាក់ ព័ន្ធដទៃទៀត។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី មាន ប្រសាសន៍ថា ក្នុងនាមជាជនជាតិខ្មែរមួយរូប មានការចូលរួមឈឺចាប់ ផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមដល់បងប្អូនជនភៀសសឹកទាំងអស់។ ឯកឧត្តមបន្តថា ភាពក្លាហានរបស់ បងប្អូនជន ភៀសសឹកក្នុងការប្រឈមនឹងភាពភ័យខ្លាច ភាពអត់ធ្មត់ក្នុងអំឡុងពេលភៀសខ្លួន និងការរួបរួមគ្នានៅក្នុងអំឡុងពេលដ៏ខ្មៅងងឹតនេះ បានចាប់យកបេះដូងរបស់ជាតិខ្មែរទាំងមូល ហើយវត្តមានរបស់ឯកឧត្តម និងសហការី គឺជាការចូលរួមជាមួយបងប្អូនជនភៀសសឹកដោយផ្ទាល់ ដើម្បីជាការរួមសុខរួមទុក្ខ ជាមួយគ្នា។
ឯកឧត្តមលើកឡើងថា ទាំងអស់គ្នាបានដឹងអំពីការលំបាករបស់បងប្អូនជនភៀសសឹក ដែលបានចាកចោលផ្ទះសំបែង ភៀសខ្លួនចេញពីគ្រាប់រំសេវ ដឹកកូនចៅ តាយាយចាស់ ជរា និងទ្រព្យសម្បត្តិបន្តិចបន្តួច ដែលអាចយកតាមខ្លួនបាន ហើយនៅពេលស្ថានភាពបានធូរស្រាល បងប្អូនជនភៀសសឹកនឹងអាចត្រលប់ទៅផ្ទះសំបែងខ្លួនវិញ ប៉ុន្តែត្រូវចងចាំថា គ្រោះថ្នាក់ដែលបន្សល់ ទុកដោយសង្គ្រាមនេះ គឺនៅមិនទាន់បញ្ចប់នៅឡើយទេ។
ឯកឧត្តមបណ្ឌិតលើកឡើងផងដែរថា ការអប់រំអំពីហានិ ភ័យនៃអាវុធជាតិផ្ទុះថ្ងៃនេះ គឺមិន មែនត្រឹមតែជាការបង្រៀនមេរៀននោះទេ តែវាគឺជាការការពារអាយុជីវិត ជាការផ្តល់ចំណេះ ដឹងដើម្បីការពារអាយុជីវិតពុកម៉ែ បងប្អូន និងកូនចៅតូចៗរបស់យើង។ សំណល់ជាតិផ្ទុះពីសង្គ្រាម ពិតជាគ្រោះថ្នាក់ខ្លាំង ហើយនៅពាស ពេញស្រែចម្ការ ព្រៃភ្នំ និងតាមច្រាំងទន្លេ ប៉ុន្តែប្រសិនបើពុកម៉ែ បងប្អូន កូនក្មួយ ស្គាល់គ្រាប់ទាំងនេះ អាចចៀសចេញពីវា ហើយចេះរាយ ការណ៍អំពីវា នោះគ្រោះថ្នាក់ទាំងនេះ នឹងបាត់រសាត់អស់ជាមិនខាន ហើយអ្វីដែលបងប្អូនជនភៀសសឹក បានរៀនសូត្រ និងស្វែងយល់នៅថ្ងៃនេះ នឹងអាចជួយសង្គ្រោះអាយុជីវិតមនុស្សជាទីស្រលាញ់របស់ខ្លួន ។
ឯកឧត្តម បានជម្រាបដល់បងប្អូនជន ភៀសសឹកដែរថា ទោះបីបាត់បង់អ្វីៗជាច្រើន ប៉ុន្តែមិនត្រូវបាត់បងសិទ្ធិរស់នៅដោយសុវត្ថិភាព សិទ្ធិរស់នៅដោយសន្តិភាព និងសិទ្ធិវិលត្រលប់ទៅកាន់ផ្ទះសំបែងវិញ ដោយគ្មានការភ័យខ្លាចនោះទេ។ យើងអាចចាប់ផ្តើមជីវិតរបស់យើងជាថ្មី យើងអាចសាងសង់ផ្ទះរបស់យើងឡើង វិញ ប៉ុន្តែដំបូងបង្អស់ យើងត្រូវចាប់ផ្តើមយល់ ដឹងអំពីអាវុធជាតិផ្ទុះទាំងនេះ ហើយសំខាន់បំផុត គឺចាប់ផ្តើមពីពុកម៉ែ បងប្អូន កូនក្មួយនៅទីនេះ។
ឯកឧត្តមបានសម្តែងការនឹករំលឹកដល់វីរកង ទ័ពដ៏មោះមុត ដែលកំពុងឈរនៅសមរភូមិជួរ មុខ ស៊ូទ្រាំរងការវាយ ប្រហារ ដើម្បីការពារយើងទាំងអស់គ្នា ការពារទឹកដីជាទីស្រលាញ់របស់យើង ការពារផ្ទះសំបែងរបស់យើង និងការពារអនាគតរបស់យើងទាំងអស់គ្នា។ វីរកង ទ័ពរបស់យើង នៅតែរក្សាបានមោទនភាពជាតិ កិត្តិយស និងមិនចុះចាញ់ជាដាច់ខាត។ឯកឧត្តមបញ្ជាក់ថា កម្លាំងតស៊ូ និងការរួបរួម ដែលយើងទាំងអស់គ្នាបានឃើញនេះ គឺកើតចេញពីទស្សនវិស័យ ដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវនយោបាយ សន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលជាច្រើនសវត្សរ៍ និងបង្កើតបានអនាគតរុងរឿងមួយជូនដល់កម្ពុជាយើង។ ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅបន្តថែរក្សាកេរដំណែលសន្តិភាពនេះ និងបន្តដឹកនាំប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ មានក្តីមេត្តា និងធានាមិនបោះបង់ប្រជាជនខ្មែរណាម្នាក់ចោលឡើយ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា «សន្តិភាពមិនមែនបានមកដោយស្រួលនោះទេ សន្តិភាពត្រូវមានការការពារដោយភាពក្លានហាន និងប្រាជ្ញាវាងវៃ ហើយកម្ពុជាពិតជាមានភ័ព្វសំណាង ដែលមានលក្ខណៈសម្បត្តិសំខាន់ទាំងពីរនេះ»។
ឯកឧត្តមថ្លែងបន្ថែមថា បទឈប់បាញ់នេះ គឺជាក្តីសង្ឃឹមរបស់យើងទាំងអស់គ្នា ហើយយើងត្រូវរក្សាវាឱ្យបានល្អ ហើយយើងនឹងកសាងឡើងវិញ តែត្រូវកសាងដោយយកចិត្តទុកដាក់ ប្រាជ្ញាវាងវៃ និងក្តីស្រលាញ់។ ឯកឧត្តម បានរំលឹកដល់អនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ដែលថា «សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃជីវិត» ហើយវត្តមានរបស់ឯកឧត្តម និងក្រុមការងារទាំងអស់នៅថ្ងៃនេះ គឺជាចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីធានាថាបងប្អូនភៀសសឹកនឹងត្រលប់ទៅរស់នៅដោយសុខសន្តិភាពជា ថ្មី។
ឯកឧត្តមបញ្ជាក់ជាថ្មីថា ទាំងរាជរដ្ឋាភិបាលកម្ពុជា ទាំងអាជ្ញាធរ មីន និងរួមទាំងឯកឧត្តមផ្ទាល់ នឹងមិនបោះបង់បងប្អូនជនភៀសសឹកចោលនោះទេ ហើយនឹងបន្តនៅជាមួយគ្នា ដើរជាមួយគ្នា និងបន្តការងារជាមួយគ្នា រហូតគ្រប់ក្រុមគ្រួសារទទួលបានសុវត្ថិភាព ផ្ទៃដីទាំងអស់ត្រូវបានបោសសម្អាត ហើយកូនចៅរបស់យើង អាចរត់លេងដោយមិនមានភាពភ័យខ្លាច។ ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី សម្តែងនូវក្តីសង្ឃឹមថា ការវិលត្រលប់ទៅកាន់ផ្ទះសំបែងរបស់បងប្អូនជនភៀសសឹក នឹងប្រកបដោយសុវត្ថិភាព និងសូមឱ្យចំណេះដឹងដែលទទួលបានថ្ងៃនេះ ការពារអាយុជីវិតរបស់បងប្អូន និងអាយុជីវិតមនុស្សជាទីស្រលាញ់របស់យើង៕ អត្ថបទ.ភារម្យ









-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើក អ្នក កំពង់ស្ពី ចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន5 days agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoជនភៀសសឹកបង្ហាញក្តីឈឺចាប់ពីការឈ្លានរបស់ថៃស្របពេលអគ្គលេខាធិការអង្គការហ្វ្រង់កូហ្វូនីចុះសួរសុខទុក្ខ
-
ព័ត៌មាន7 days agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រេចផ្តល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនប្រជាជនភៀសសឹកចំនួន ២.៨៨០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ដែលរងគ្រោះដោយទឹកភ្លៀងនៅជំរំសុវត្ថិភាព
-
ព័ត៌មាន7 days agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន6 days agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន3 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ