ព័ត៌មាន
TOP STORY | យូណេស្កូ ស៊ើបអង្កេតអំពើហិង្សាតាមព្រំដែនដែលបំផ្លាញបេតិកភណ្ឌនៅកម្ពុជា ដោយគ្រាប់បែកថៃ
អង្គការយូណេស្កូ (UNESCO)បានអនុវត្តការស៊ើបអង្កេតតាមផ្កាយរណបនៃតំបន់បេតិកភណ្ឌវប្បធម៌ក្នុងប្រទេសកម្ពុជា ដើម្បីវាយតម្លៃការខូចខាតដែលបានកើតឡើងក្នុងអំឡុងអំពើហិង្សា តាមព្រំដែន ដោយសន្និដ្ឋានថាការប៉ះទង្គិចនោះ អាចបណ្តាលឱ្យខូចខាតដល់ទីតាំងក្នុងប្រទេសកម្ពុជា រួមទាំងតំបន់បេតិកភណ្ឌពិភពលោកមួយចំនួនរបស់អង្គការយូណេស្កូផងដែរ។
អំឡុងការប្រយុទ្ធគ្នា៥ថ្ងៃដែលបានចាប់ផ្ដើមកាលពីថ្ងៃទី២៤កក្កដា២០២៥ ប្រសាទព្រះវិហាររបស់ខ្មែរ បានរងការខូចខាត បន្ទាប់ពីត្រូវបានដាក់គោលដៅដោយការវាយប្រហារដោយកាំភ្លើងធំដ៏ខ្លាំងក្លាពីសំណាក់ថៃ។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃ ៣០កក្កដា ឆ្នាំ២០២៥ អង្គការយូណេស្កូបាននិយាយថា ខ្លួន ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយ និងស្វាគមន៍កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែង ដែលជាលក្ខខណ្ឌចាំបាច់សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌នៅកម្ពុជា ។
សេចក្តីថ្លែងការណ៍និយាយថា យូណេស្កូបានផ្តួចផ្តើមការត្រួតពិនិត្យទីតាំងបេតិកភណ្ឌវប្បធម៌ដោយប្រើរូបភាពផ្កាយរណប។ អរិភាពអាចបណ្តាលឱ្យខូចខាតដល់បេតិកភណ្ឌវប្បធម៌នៅក្នុងប្រទេសកម្ពុជា រួមទាំងតំបន់បេតិកភណ្ឌពិភពលោកមួយចំនួនរបស់អង្គការយូណេស្កូ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះ អង្គការយូណេស្កូបានរំលឹកឡើងវិញនូវតម្រូវការសម្រាប់ប្រទេសទាំងពីរដើម្បីធ្វើតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌ក្នុងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ១៩៧២ ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។
សេចក្តីថ្លែងការណ៍បាននិយាយថា អង្គការយូណេស្កូបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយបច្ចេកទេសចាំបាច់ដើម្បីធានាការការពារទីតាំង ដើម្បីវាយតម្លៃការខូចខាតដែលអាចកើតមាន និងអនុវត្តសកម្មភាពការពារចាំបាច់ណាមួយ ៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព