ព័ត៌មាន
អគ្គនាយកអាជ្ញាធរជាតិអប្សរា យកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក ចំនួន៩៨គ្រួសារ នៅទីសុវត្ថិភាព ក្នុងសង្កាត់ក្របីរៀល ខេត្តសៀមរាប
នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហង់ ពៅអគ្គនាយកអាជ្ញាធរជាតិអប្សរា បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹក នៃសមរភូមិសង្គ្រាម បង្កឡើងដោយប្រទេសថៃចូលឈ្លានពានដែនដីកម្ពុជា ចំនួន៩៨គ្រួសារ នៅទីសុវត្ថិភាពមកពីខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តព្រះវិហារ ដែលមកស្នាក់នៅជាមួយបងប្អូនក្នុងភូមិទាំង១២ ក្នុងសង្កាត់ក្របីរៀល ខេត្តសៀមរាប។
ឯកឧត្តម ហង់ ពៅ បានបញ្ជាក់ថា ទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបនូវទុក្ខលំបាក គឺជាក្តីកង្វល់របស់ថ្នាក់ដឹកនាំដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរជានិច្ច និងបានស្វែងរកដំណោះស្រាយមួយដ៏ល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា អំណោយដែលចែកជូននាពេលនេះមានដូចជា អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ។ អំណោយជាសម្ភារប្រើប្រាស់ទាំងអស់ខាងលើ គឺសុទ្ធសឹងជាតម្រូវការចាំបាច់ក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព