ព័ត៌មាន
កម្ពុជាអំពាវនាវឲ្យថៃ បញ្ជូនយុទ្ធជនខ្មែរ ដែលបានចាប់ទៅ មកកម្ពុជាវិញឲ្យឆាប់ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានធ្វើការអំពាវនាវដល់ភាគីថៃបញ្ជូនយុទ្ធជនខ្មែរចំនួន២០នាក់ ដែលទាហានថៃ បានចាប់ទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥នោះ មកកម្ពុជាវិញឲ្យបានឆាប់ៗ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា វីរកងទ័ពកម្ពុជាចំនួន២១នាក់ ដែលថៃបានចាប់ទៅនោះម្នាក់បានពលី ហើយថៃបានបញ្ជូនសាកសពមកឲ្យកម្ពុជាវិញហើយដែរ ខណៈ២០នាក់ទៀតស្ថិតនៅក្នុងការគ្រប់គ្រងរបស់ថៃនៅឡើយ ប៉ុន្តែកម្ពុជាបានកំពុងយកចិត្តទុកដាក់ និងធ្វើចរចាដើម្បីឲ្យភាគីថៃ បញ្ជូនពួកគាត់មកវិញឲ្យបានឆាប់ៗ នាពេលខាងមុខនេះ។
បើតាមអ្នកនាំពាក្យក្រសួងការពារជាតិក៏ បានឲ្យដឹងផងដែរថា ករណីយុទ្ធជនកម្ពុជាដែលត្រូវបាន ទាហានថៃចាប់ខ្លួននេះ អគ្គបញ្ជាការកងទ័ពកម្ពុជា ក៏បានស្នើសុំទៅអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីក្នុងនាមអ្នកសម្របសម្រួល និងតាមដាននៃបទឈប់បាញ់នោះ ស្នើទៅអគ្គមេបញ្ជាការកងទ័ពថៃ ជួយជំរុញ ឲ្យមានការដោះលែងបងប្អូនកងទ័ពកម្ពុជាយើងឲ្យបានឆាប់ផងដែរ។
តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានឆ្លើយតបចំពោះការចោទសួរហេតុអ្វីបានមិនបញ្ចេញព័ត៌មានភ្លាមៗ ពាក់ព័ន្ធនឹងយុទ្ធជនរបស់កម្ពុជា ដែលត្រូវបានកងទ័ពថៃចាប់ខ្លួនក្រោយពីមានបទឈប់បាញ់នោះ?។ ត្រង់ន័យនេះ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងទៅថ្ងៃទី ២៤ កក្កដា ២០២៥ ការយកចិត្តទុកដាក់ចំពោះអាយុជីវិតរបស់កងកម្លាំងរបស់យើងក៏ដូចជារបស់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាចរចា ដើម្បីឲ្យមានបទឈប់បាញ់ឱ្យបានឆាប់ជាទីបំផុត។
ដូច្នេះពាក់ព័ន្ធយុទ្ធជនដែលត្រូវទាហានថៃចាប់នេះគឺមិនមែនមានចេតនាចង់លាក់កំបាំងនោះទេ ប៉ុន្តែនៅក្នុងដំណាក់កាលដែលមិនទាន់មានភាពជាក់លាក់ ចំពោះជោគវាសនារបស់បងប្អូន(យុទ្ធជន)ទាំងអស់នោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំកងទ័ពត្រូវយកចិត្តទុកដាក់ និង ដាក់ចេញនូវវិធានការយ៉ាងណាដើម្បីធានាឲ្យខាងតែបាននូវសុខសុវត្ថិភាពរបស់ពួកគាត់ រួមទាំងការ បញ្ចេញព័ត៌មានជាសាធារណៈ ព្រោះថា ការបញ្ចេញព័ត៌មានជាសាធារណៈនេះខ្លះអាចបង្កគ្រោះថ្នាក់ដល់ ពួកគាត់ទៅវិញទេ។ យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា តាំងពីមានការចាប់ខ្លួនភ្លាមៗ អគ្គមេបញ្ជាការកងទ័ពកម្ពុជា ក៏ដូចជាក្រសួងការពារជាតិកម្ពុជាបានធ្វើការចរចាយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃបញ្ជូនបងប្អូនវីរកងទ័ពយើងមកវិញឲ្យបានឆាប់ៗស្រប ទៅតាមច្បាប់មនុស្សធម៌អន្តរជាតិនោះ៕អត្ថបទបាន ចក់
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព