ព័ត៌មាន
ក្រោយមានបទឈប់បាញ់រវាងកម្ពុជា-ថៃ សហគមន៍ខ្មែរនៅកូរ៉េ ជប៉ុន និងម៉ាឡេស៊ីប្រមាណ៥០០ ប្រមូលផ្តុំគ្នាអរគុណប្រធានាធិបតីអាមេរិក
សហគមន៍ខ្មែរនៅកូរ៉េ ជប៉ុន និងម៉ាឡេស៊ី ប្រមាណ៥០០នាក់ដែលមានក្មេងចាស់ប្រុសស្រី នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាសម្តែងមតិថ្លែងអំណរគុណ លោកប្រធានាធិបតីអាមេរិក ដែលបានជួយឱ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងថៃ។
ក្នុងដៃកាត់បដា និងម៉េក្រូស្រែក ក្រុមអ្នកប្រមូលផ្តុំបានស្រែកថា “ថ្លែងអំណរគុណ លោកប្រធានាធិបតី ដូណាល់ត្រាំដែលបានជួយឱ្យមានបទឈប់បាញ់ និងសន្តិភាពនៅកម្ពុជា!”។ ការជួបជុំរបស់សហគមន៍ខ្មែរនេះមានធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ប្រទេសជប៉ុន និងម៉ាឡេស៊ីដើម្បីថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំដែលបានគាំទ្រឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃក្រោយមានវិវាទព្រំដែនប្រទេសទាំងពីរកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យបាត់បង់ជីវិតមនុស្សរាប់សិបនាក់ និងខូចខាតទ្រព្យសម្បត្តិជាច្រើន។
ក្រុមអ្នកប្រមូលផ្តុំបានស្រែកដូចគ្នាថា បទឈប់បាញ់នេះបានជួយសង្គ្រោះជីវិតមនុស្សពីសេចក្តីស្លាប់ដោយសារគ្រាប់កាំភ្លើងដែលជាមហន្តរាយដែលពលរដ្ឋខ្មែរមិនចង់ឃើញនោះឡើយ។
គួររំលឹកថាក្នុងពេលប្រមូលផ្តុំ ក្រុមសហគមន៍ខ្មែរទាំងពីរប្រទេស បានច្រៀងបទនគររាជ និងបទពង្សសាវតាខ្មែរ និងបទគន់មើលទៅមេឃ រួមទាំងរំលឹកគុណដល់វីរៈកងទ័ពទាំងអស់ដែលបានពលីក្នុងសមរភូមិ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាចេញធ្វើបាតុកម្មតក្រោយមានវិវាទនៅតាមព្រំដែនកម្ពុជា-ថៃ ដែលបានសម្លាប់ជីវិតពលរដ្ឋស្លូតត្រង់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងបង្កើតឱ្យមានជនភៀសសឹករាប់សិបម៉ឺននាក់៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព