ព័ត៌មាន
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម៖ អាជ្ញាធរខេត្តបន្ទាយមានជ័យបានយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខរបស់ជនភៀសសឹក
បន្ទាយមានជ័យ៖ នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះសួរសុខទុក្ខ និងពិនិត្យការស្នាក់នៅរបស់ជនភៀសសឹកជាង១ពាន់គ្រួសារ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាមានជ័យ។
ការចុះពិនិត្យនេះមានការចូលរួមពី ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកអូរជ្រៅ, មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ជាច្រើនរូប។
អំឡុងពេលចុះសួរសុខទុក្ខនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម កែ គឹមយ៉ាន, ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ព្រមទាំងអាជ្ញាធរ និងកងកម្លាំងគ្រប់ជាន់ថ្នាក់ ក្នុងការសម្របសម្រួល និងដោះស្រាយជាយកចិត្តទុកដាក់ពីសុខទុក្ខរបស់ជនភៀសសឹកឱ្យទទួលបានការស្នាក់នៅបណ្តោះអាសន្នមួយយ៉ាងសមរម្យ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល ដែលបានផ្តល់អំណោយ គ្រឿងឧបភោគ បរិភោគ តង់ និងសម្ភារៈជាច្រើន បូករួមជាមួយអំណោយពីសប្បុរសជន បានជួយឱ្យការរៀបចំមណ្ឌលសុវត្ថិភាពគ្រប់ទីតាំង មានស្បៀងគ្រប់គ្រាន់។
ក្នុងពេលសាកសួរសុខទុក្ខជាមួយជនភៀសសឹក ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងថា ផ្អែកតាមសភាពការណ៍តាមបន្ទាត់ព្រំដែនមានការឯកភាពគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បងប្អូនជនភៀសសឹកនឹងអាចត្រឡប់ទៅលំនៅដ្ឋានវិញឆាប់ៗ ដើម្បីធ្វើយ៉ាងណាឱ្យជីវភាពប្រជាពលរដ្ឋវិលទៅប្រក្រតី។
នាឱកាសនោះដែរ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានពាំនាំការផ្ដាំសួរសុខទុក្ខ និងកោតសរសើរពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន មោះមុតការពារបូរណភាពទឹក និងដីដែនអធិបតេយ្យភាពកម្ពុជា៕










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព