ព័ត៌មាន
កម្ពុជាទិញយន្តហោះ Boeing 737MAX 8 ពីអាមេរិក១០គ្រឿង ហើយខែសីហានេះ អាចនឹងចុះកិច្ចព្រមព្រៀងបញ្ជាក់ពីការទិញពិតប្រាកដ
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានបង្ហើបឲ្យដឹងថា កម្ពុជាទិញយន្តហោះប្រភេទ Boeing 737MAX 8 ចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក ហើយខែសីហា ឆ្នាំ២០២៥នេះ អាចនឹងចុះកិច្ចព្រមព្រៀងបញ្ជាក់ពីការទិញពិតប្រាកដ ប៉ុន្តែយន្តហោះដែលកម្ពុជា កម្មង់ទិញនេះ នៅឆ្នាំ២០៣១ ទើបបានមកដល់កម្ពុជា។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការកម្ពុជា និងអាមេរិក នាថ្ងៃទី១ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជានឹងទិញយន្តហោះពីអាមេរិកចំនួន១០គ្រឿង ជាជំហ៊ានដំបូងហើយមានសិទ្ធទិញចំនួន១០គ្រឿងបន្ថែម ទៀតក្រោយមានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកនោះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា«ក្រុមហ៊ុនអាកាសចរណ៍ Air Cambodia នឹងចរចាទិញ Boeing 737MAX 8 ចំនួន១០គ្រឿង ហើយមានជម្រើសអាចទិញ១០គ្រៀងថែមទៀត តែឥឡូវកំពុងចរចា ហើយសង្ឃឹថា ខែ៨ (ខែសីហា)នេះ អាចចុះកិច្ចព្រមព្រៀងមួយ បញ្ជាក់ពីការទិញ ប៉ុន្តែយន្តហោះសូមជំរាបថា មិនងាយមកទេ ដោយសារអ្វី? គឺរោងចក្រប៊ូអ៊ីង គឺពេញទាំងអស់ ឆ្នាំ២០៣១ទើបមានយន្តហោះថ្មីនេះ។ យើងចុះកិច្ចព្រមព្រៀងឆ្នាំនេះ (២០២៥)មែន ប៉ុន្តែឆ្នាំ២០៣១ទើប យន្តហោះថ្មីនោះអាចចូលមកកម្ពុជាបាន»។
ទាក់ទងនឹងពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកវិញ ត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឲ្យដឹងផងដែរថា អាមេរិកបានទិញទំនិញពីកម្ពុជាច្រើនជាងកម្ពុជាទិញពីអាមេរិក ប៉ុន្តែអាមេរិកគេយល់ហើយថា កម្ពុជាមិនមានថវិកាគ្រប់គ្រាន់ទិញទំនិញច្រើនដូចដែលអាមេរិកទិញពីកម្ពុជានោះឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «អាមេរិកទិញទំនិញច្រើនជាងយើងទិញពីគាត់ប៉ុន្តែសហរដ្ឋអាមេរិកលោកយល់ហើយ ដោយកម្ពុជាយើងនាំចេញទៅសហរដ្ឋអាមេរិក១២ពាន់លាន កម្ពុជាមិនមានថវិកាទិញសម្ភារៈអ្វីមកពីអាមេរិក១២ពាន់លានទេ គាត់យល់ច្បាស់ណាស់»៕ អត្ថបទបាន ចក់

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព