ព័ត៌មាន
ការបញ្ចុះពន្ធនាំចេញពីកម្ពុជាទៅអាមេរិកដល់១៩% នឹងថែរក្សាបានរោងចក្រដែលកំពុងមានហើយពង្រីកការវិនិយោគបន្ថែមទៀត
ក្នុងសន្និសីទសារព័ត៌មានព្រឹកនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានបញ្ជាក់ លទ្ធផលដែលកម្ពុជាទទួលបានការបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម១៩%នេះនឹងធ្វើឱ្យកម្ពុជាអាចថែរក្សាបាននូវរោងចក្រដែលកម្ពុជាកំពុងមានស្រាប់ហើយអាចទាក់ទាញវិនិយោគមកបណ្ដាក់ទុនបន្ថែមទៀតនៅកម្ពុជាហើយឈានទៅបង្កើតឱកាសការងារថ្មីៗបន្ថែមក្នុងស្រុកដល់បងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ។
បើតាម ឯកឧត្តម ស៊ុន ចាន់ថុល នៅឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤ គម្រោង ខណៈត្រឹមខែកក្កដាឆ្នាំនេះកម្ពុជាបានអនុម័តគម្រោងវិនិយោគដល់ចំនួន ៤២៦ គម្រោង ខណៈកម្ពុជាក៏សង្ឃឹមថានឹងទទួលបានគម្រោងវិនិយោគច្រើនជាង ៥០០ គម្រោងនៅឆ្នាំ២០២៥នេះហើយអាចបង្កើតការងារជាង៣០ម៉ឺនកន្លែងកន្លែងដល់ពលរដ្ឋធ្វើ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនចំណាកស្រុកសូមវិលត្រលប់មកធ្វើការងារនៅកម្ពុជាវិញ ដែលបច្ចុប្បន្នកំពុងមានតម្រូវការ៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព