ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល៖ កម្ពុជានឹងខិតខំចរចាស្នើសុំអាមេរិកបញ្ចុះអត្រាពន្ធបន្ថែមទៀតមកក្រោម១៩%
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសសម្រេចកាត់បន្ថយអត្រាពន្ធគយកម្ពុជា ពីចំនួន ៣៦% មកនៅត្រឹម ១៩% ដែលអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះទៅ ខណៈកម្ពុជានឹងខិតខំចរចាស្នើសុំអាមេរិកបញ្ចុះអត្រាពន្ធបន្ថែមទៀតមកក្រោម១៩% ។

នៅក្នុងន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃអត្រាពន្ធគយបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក នាព្រឹកថ្ងៃទី១ ខែសីហានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងការអបអរសាទរចំពោះការសម្រេចចិត្តនេះ និងបានមានប្រសាសន៍ថា ចំពោះលទ្ធផលថ្មីនេះ កម្ពុជានឹងអាចរក្សាបាននូវរោងចក្រចាស់ ព្រមអាចទាក់ទាញនូវអ្នកវិនិយោគមកបង្កើតរោងចក្រ សហគ្រាសថ្មីៗថែមទៀត ក៏ដូចជាផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងស្រុកផងដែរ។ ជាមួយនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរត្រឡប់មកពីប្រទេសថៃ ងាកមកធ្វើការក្នុងស្រុកវិញ ពីព្រោះគិតមកល់ពេលនេះ កម្ពុជាទទួលគម្រោងវិនិយោគថ្មីៗចំនួនជាង៥០០គម្រោង ដោយបង្កើតឱកាសការងារចំនួនប្រមាណ ៣០ម៉ឺនកន្លែង។ ឯកឧត្តម បានអះអាងទៀតថា ពាក់ព័ន្ធអត្រាពន្ធនេះដែរ រាជរដ្ឋាភិបាលកម្ពុជានឹងខិតខំប្រឹងប្រែងបន្តទៀត ក្នុងការចរចាដើម្បីស្នើសុំបញ្ចុះអត្រាពន្ធក្រោម ១៩%នេះបន្ថែមទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតជូន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ពីការបញ្ចុះពន្ធបដិការពី ៤៩% មកអត្រា ៣៦% លើទំនិញរបស់កម្ពុជាដែលនាំចូលទៅអាមេរិក ដែលនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែសីហា បន្ទាប់ពីកម្ពុជាចរចាតាមប្រព័ន្ធអនឡាញ និងជួបផ្ទាល់ជាមួយតំណាងពាណិជ្ជកម្ម អាមេរិកចំនួន ២ដង។ យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញផលិតផល កាត់ដេរ និងមុខទំនិញសំខាន់ៗ ទៅ អាមេរិកក្នុងទំហំទឹកប្រាក់ជាង ៥,៥ ពាន់លានដុល្លារ កើន ឡើង ២៥,៦% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ ចំណែកអាមេរិកនាំចូលមកវិញមានទំហំជាង ១៦០លានដុល្លារ កើនឡើង ២៩%៕ អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព