ព័ត៌មាន
សមាជិករដ្ឋសភា និងពលរដ្ឋធ្វើពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃឧទ្ទិសបុណ្យកុសលដល់វិញ្ញាណក្ខន្ធកងទ័ពពលី
ឯកឧត្តម សួន រិនឌី តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាលេខាធិការគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង អង្កេត និងអធិការកិច្ច ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋបានធ្វើពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃជិត ៣០០អង្គ ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពពលីកម្ពុជា ក្នុងពេលប៉ះទង្គិចជាមួយកងទ័ពថៃ ។
ក្នុងពិធីបង្សុកូល និងរាប់បាត្រព្រះសង្ឃ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នាបរិវេណវត្តសារវ័នតេជោ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ឯកឧត្តម សួន រិនឌី តំណាងរាស្ត្រមណ្ឌលភ្នំពេញ មានប្រសាសន៍ថា កងទ័ពដែលពលី គឺជាវីរជនរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ក្នុងបុព្វហេតុការពារជាតិ ការពារទឹកដី ហើយការធ្វើបុណ្យកុសលនាពេលនេះ គឺឧទ្ទិសជូនពួកគាត់ជាចម្បង និងអ្វីដែលវីរកងទ័ពពលី បានបូជាជីវិតដើម្បីជាតិនេះ ប្រជាពលរដ្ឋខ្មែរគ្រប់រូប គឺមានការចង់ចាំជាប់ជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាននេះ ។
ក្នុងឱកាសនោះ ឯកឧត្តម បានបង្ហាញនូវមោទនភាព ចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងក្នុងកិច្ចការការពារជាតិ ក៏ដូចជាស្វែងរកនូវការអន្តរាគមន៍ ដើម្បីបញ្ចប់នូវជម្លោះព្រំដែនកម្ពុជា-ថៃ រហូតមានកិច្ចព្រមព្រៀងបទឈប់បាញ់ នៅយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ។
ជាមួយនេះ ឯកឧត្តម សួន រិនឌី តំណាងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានបង្ហាញនូវក្តីសង្ឃឹម យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់ជម្លោះបានពេញលេញ ធ្វើឲ្យសភាពការណ៍ត្រឡប់មកល្អប្រសើរឡើងវិញ គឺការមាននូវសុខសន្តិភាព ។
ឯកឧត្តម ក៏បានបង្ហាញនូវការអរគុណចំពោះលោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក ក្នុងការជួយសម្របសម្រួល នូវបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ដែលជាអ្វីដែលពលរដ្ឋខ្មែរគ្រប់រូបចង់បាន និងចង់ឲ្យប្រទេសជាតិមានសុខសន្តិភាព។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ បានថ្លែងអំណរគុណ ចំពោះវីរកងទ័ពកម្ពុជាគ្រប់រូប ដែលបានពុះពារការពារទឹកដី ហើយប្រជាពលរដ្ឋនៅសមរភូមិក្រោយ រង់ចាំគាំទ្រ និងលើកទឹកចិត្តជានិច្ច តាមរយៈការបញ្ចេញនូវសកម្មភាពសាមគ្គីភាព៕ អត្ថបទ៖ បាន សុខរិទ្ធិ








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព