ព័ត៌មាន
ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ប្រគល់ជូនវីរកងទ័ពឈរជើងសមរភូមិមុខ ទិសប្រាសាទតាមាន់ តាក្របី
ឧត្តរមានជ័យ៖ ឯកឧត្តម អ៉ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ និងឯកឧត្តម តូច សុភក្តី ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសប្បុរសជន នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជាច្រើនមុខមកប្រគល់ជូនវីរកងទ័ពដែលកំពុងឈរជើងសមរភូមិមុខ នៅអង្គភាពកងពលតូចថ្មើរជើងលេខ៤២ និងតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ដើម្បីផ្គត់ផ្គង់ បន្តដល់កងកម្លាំងជូរមុខ ដែលកំពុងការពារបូរណភាពទឹកដីតាមបន្ទាត់ព្រំដែនកម្ពុជា។
ក្នុងនោះដែរឯកឧត្តម អ៉ុំ ចាន់ថុល បានផ្ដាំផ្ញើសួរសុខទុក្ខ និងកោតសរសើរយ៉ាងជ្រាវជ្រៅពីសំណាក់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងថ្នាក់ដឹកនាំអង្គភាពសាលាដំបូងខេត្តឧត្តរមានជ័យ ជូនថ្នាក់ដឹកនាំ និងវីរកងទ័ពទាំងអស់ ដែលកំពុងបំពេញភារកិច្ចឈរជើងប្រចាំការជួរមុខយ៉ាងអង់អាចក្លាហាន មោះមុតនៅសមរភូមិទិសប្រាសាទតាមាន់ តាក្របី ដើម្បីការពារបូរណភាពទឹកដី ។
ឯកឧត្តមប្រធានសាលាដំបូងខេត្ត បានបន្តថា ការបំពេញភារកិច្ចដ៏អង់អាចរបស់វីរកងទ័ព ប្រកបដោយឧត្តមគតិ, ស្មារតីស្នេហាជាតិ និងការលះបង់ខ្ពស់បំផុត ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងសេចក្ដីសុខសាន្តរបស់ប្រជាជន នឹងត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ និងចងចាំជារៀងរហូត ក្នុងបេះដូងកូនខ្មែរគ្រប់ៗរូប ពិសេសប្រជាពលរដ្ឋខ្មែរដែលបានភៀសសឹក ទៅកាន់មណ្ឌលមានសុវត្ថិភាពតាមទីតាំងផ្សេងៗនោះ។
ឯកឧត្តម អ៉ុំ ចាន់ថុល បានសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអង្គភាពសាលាដំបូងខេត្តឧត្តរមានជ័យ ក៏ដូចជាសប្បុរសជននានា និងលោក ទា គឹមឡាង និងក្រុមគ្រួសារ មកពីខេត្តប៉ៃលិន ដែលបានចំណាយពេលវេលា និងធនធាន ថវិកា សម្ភារៈដើម្បីរួមចំណែកចូលរួមផ្តល់ជូនដល់វីរកងទ័ពយើងនាពេលនេះផងដែរ៕ ដោយ ឃិន សារិទ្ធ





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព