ព័ត៌មាន
អ្នកនាំពាក្យខេត្តឧត្តរមានជ័យ៖ជនភៀសសឹករួមទាំងអ្នកជម្លៀសបានវិលត្រឡប់មកមូលដ្ឋានភូមិ-ឃុំវិញបណ្ដើរៗ
ឧត្តរមានជ័យ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យខេត្តឧត្តរមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៦:០០នាទីរសៀលនេះ ជនភៀសសឹកនៅជំរំមួយចំនួន រួមទាំងអ្នកដែលបានជម្លៀសចេញពីលំនៅដ្ឋានកាលពីសង្គ្រាមរវាងកងទ័ពកម្ពុជា-ថៃទៅតាមបណ្តារាជធានី/ខេត្ត បានវិលត្រឡប់មកមូលដ្ឋានភូមិឃុំ នៅខេត្តឧត្តរមានជ័យវិញជាបណ្តើរៗហើយ។
លោកថ្លែងថា ជំរំទាំង៧ បានបន្ថយមក ៦ទីតាំង ជនភៀសសឹកកំពុងរស់នៅក្នុងជំរំបានបន្ថយមកត្រឹម ៨ ៦៧៥គ្រួសារ ស្មើ ៣១ ៥០៥នាក់។
លោកបន្តថា ចំណែកឯសភាពការណ៍ចរន្តប្រជាពលរដ្ឋនៅតាមបណ្តាក្រុងស្រុកទាំង៥ បានការវិលត្រឡប់ ទី១. ស្រុកបន្ទាយអំពិលប្រមាណ ៣០% ទី២. ក្រុងសំរោង ៨០% ទី៣. ស្រុកអន្លង់វែង ៩០% ទី៤. ស្រុកត្រពាំងប្រាសាទ ៧០% និង ទី៥. ស្រុកចុងកាល់ស្ទើរតែទាំងអស់៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព