ព័ត៌មាន
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ជាការជំរុញដល់ដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ចនិងសង្គម
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ ចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត គាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងគម្រោងជំរុញការស្ថាបនាផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា និងរឹងមាំ ដើម្បីបង្កើត បរិយាកាសដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើក ឡើងនៅក្នុងការចុះត្រួតពិនិត្យ វាយតម្លៃលទ្ធផលការងារចំនួន២គម្រោង នៅខេត្តព្រៃវែង និងខេត្តកណ្តាល នៅថ្ងៃទី១ ខែសីហា ឆ្នាំ ២០២៥ នេះថា ជុំវិញហេដ្ឋាចរនាសម្ព័ន្ធផ្លូវនេះ ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងជំរុញលើការងារសាងសង់ ស្តារឡើងវិញ កែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវជនបទ ផ្លូវក្រាលកៅស៊ូពីរជាន់ ឬបេតុង ដោយក្នុងនោះក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់ លើការ ពង្រឹងសមត្ថភាពជំនាញ ក្នុងគោលដៅបង្កើនគុណភាព និងធានាចីរភាពផ្លូវជនបទ។
ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងបន្ថែមថា ទាក់ទិនហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយឯកឧត្តមរដ្ឋមន្រ្តីតែងតែអញ្ជើញចុះពិនិត្យជាប្រចាំ លើការងារស្ថាបនា ការស្តារ ការថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវផ្សេងៗ ដើម្បីធ្វើយ៉ាងណាជំរុញការស្ថាបនាផ្លូវជនបទ ឱ្យឆ្លើយតបទៅនឹងតម្រូវ ការរបស់ប្រជាពលរដ្ឋ និងការចូលរួមជំរុញដល់ដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច និងសង្គម។
ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដែលបានខិតខំប្រឹងប្រែងស្ថាបនាផ្លូវទាំង ពីរគម្រោងនេះ ចំណែកការនៅសេសសល់សូមជំរុញការស្ថាបនាឱ្យសម្រេចទៅតាមផែនការ និងប្រកបដោយគុណភាព ព្រោះការ អភិវឌ្ឍន៍ផ្លូវនេះ ពិតជាមានសារៈសំខាន់បំផុត សម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ មិនថាប្រជាពលរដ្ឋនៅមូលដ្ឋាន ឬប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់នោះឡើយ ដែលតាមរយៈនេះក៏ជាការចូលរួមចំណែកបង្កភាពងាយស្រួល ការកាត់បន្ថយពេលវេលា និងចំណាយ ផ្សេងៗដល់សាធារណជន ជាពិសេសប្រជាជនមូលដ្ឋាន។
សូមបញ្ជាក់ថា គម្រោងទី១, គឺការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែងជិត ៣ ពាន់ម៉ែត្រ ទទឹង ៧ ម៉ែត្រ, សាងសង់លូប្រអប់មុខមួយចំនួន ២កន្លែង, លូមូលមុខពីរចំនួន១កន្លែង, លូមូលមុខមួយចំនួន ២កន្លែង, និងផ្លាក ឈ្មោះផ្លូវចំនួន ២ កន្លែង ស្ថិតនៅភូមិគោកសំពៅ ទៅភូមិសង្កែចុង ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកគម្រោង ទី២, ការងារស្ដារឡើងវិញចំនួន១ខ្សែ មាន៣កំណាត់ ប្រវែងសរុប ១ ៤០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ (កំណាត់ទី១ ផ្លូវក្រាលកៅស៊ូពីរជាន់) (DBST) ប្រវែង ៧០០ ម៉ែត្រ, កំណាត់ទី២ ផ្លូវក្រាលបេតុងប្រវែង ៥០០ ម៉ែត្រ, និងកំណាត់ទី៣ ផ្លូវក្រាលកៅស៊ូពីជាន់ (DBST) ប្រវែង ២០០ ម៉ែត្រ, ស្ថាបនាលូរំដោះទឹករាងអក្សរអ៊ុយ (ឬ) ប្រវែង ៤០០ ម៉ែត្រ, លូមូលចំនួន ៣កន្លែង និងអណ្ដូងលូចំនួន ៤កន្លែង ស្ថិតនៅភូមិអំពិលលាស់ ទៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល៕
អត្ថបទ៖ សុន រ៉ាឌី













-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលើកទឹកចិត្តម្ចាស់អាជីវកម្មពង្រឹងគុណភាព ជំនាញ និងគាំទ្រផលិតផលក្នុងស្រុក ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា
-
ព័ត៌មាន1 week agoអគ្គលេខាធិការ CDC៖ កម្ពុជានៅតែត្រូវការវិនិយោគបន្ថែម ជាពិសេសការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យា
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន7 days agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន5 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន7 days agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ