ព័ត៌មាន
វេទិកាស្តីពីសុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥ លើកទី២ រៀបចំឡើងក្រោមមូលបទ “កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត”
ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា អំពីហានិភ័យលើប្រព័ន្ធអនឡាញ វេទិកាស្តីពី សុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥ លើកទី២នេះ បានរៀបចំឡើងក្រោមមូលបទ “កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” ។
នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតីបើកវេទិកាស្តីពី សុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥ លើកទី២ ក្រោមមូលបទ “កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិម្មិត” នៅមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជាអំពីហានិភ័យលើប្រព័ន្ធអនឡាញ ចែករំលែកចំណេះដឹងអំពីបច្ចុប្បន្នភាពបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ(Al) ជាពិសេស Generative AI ជា AI ជំនាន់ថ្មីដែលមានសម្ថភាពផលិតមាតិកាល្អ និងមាតិកាមិនសមរម្យដែលអាចបង្កហានិភ័យ និង គ្រោះថ្នាក់ដល់សុខភាពសាធារណៈ និងសណ្តាប់ព័ត៌មានសង្គម ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងសាធារណជនជាច្រើនកុះករប្រមាណ ៦០0 នាក់។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍ថា វេទិកានេះជាការឆ្លុះបញ្ជាំងពីយន្តការសហការគ្រប់ភាគីពាក់ព័ន្ធ ជាយន្តការមានសារៈសំខាន់ ដើម្បីដោះស្រាយបញ្ហាគ្រោះថ្នាក់លើប្រព័ន្ធអនឡាញប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព។ ជាក់ស្តែង ការរក្សាសន្តិសុខ និងសុវត្ថិភាពលើប្រព័ន្ធអនឡាញ ទាមទារការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះរាជរដ្ឋាភិបាលជាអ្នកសម្រេចដាក់ចេញនូវគោលនយោបាយ ចំណែកវិស័យឯកជន ជាពិសេសក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលត្រូវការអនុវត្តវិធានបច្ចេកទេសទាំងឡាយដែលអាចការពារសុវត្ថិភាពផលិតផល សេវា និងអ្នកប្រើប្រាស់របស់ខ្លួន។
ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់អ្នកប្រើប្រាស់គ្រប់រូបបង្កើននូវការប្រុងប្រយ័ត្ន និងត្រូវអភិវឌ្ឍចំណេះដឹងខ្លួនលើផ្នែកសុវត្ថិភាពអនឡាញជាប្រចាំដើម្បីបង្កើនការរក្សាសុវត្ថិភាពរបស់ខ្លួននៅលើលំហសាយប័រ បានគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនការយល់ដឹង និងចូលរួមទាំងអស់គ្នាក្នុងការកសាងបរិស្ថានឌីជីថលប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាជនជាពិសេសកុមារកម្ពុជា៕ អត្ថបទ៖ ស៊ូ ជីង













-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព