ព័ត៌មាន
ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ
ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៥នេះ បានដឹកនាំការប្រឡងជ្រើសរើសមន្ត្រី សម្រាប់ពីរក្រសួង-ស្ថាប័ន ក្នុងថ្ងៃតែមួយ។ ការប្រឡងទី ១ជាការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ រីឯការប្រឡងទី ២ ជាការប្រឡងជ្រើសរើស មន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។
ឈានចូលដើមខែ សីហា ឆ្នាំ ២០២៥នេះ ក្រសួងមុខងារសាធារណៈ បានដឹកនាំរៀបចំការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិលជាថ្មី ដោយចាប់ផ្ដើមដំបូងគឺជ្រើសរើសមន្ត្រីកសិកម្មឃុំ និង មន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។ ការប្រឡងប្រឡងប្រព្រឹត្តិទៅនៅថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៥នេះ ក្រោមការចូលរួមយ៉ាងសកម្មពីអ្នកសង្កេតការណ៍ មកពីអង្គភាពប្រឆាំងអំពើពុករលួយ សាធារណជន ក៏ដូចជាតំណាងមកពីសាកលវិទ្យាល័យ ក៏ដូចជាយុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។ ការប្រឡងនេះ ក៏មានការចូលរួមដោយផ្ទាល់ ពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងការត្រួតពិនិត្យដំណើរការប្រឡង ជ្រើសរើសវិញ្ញាសាប្រឡង និងចូលរួមកាត់វិញ្ញាសាផងដែរ។
សម្រាប់ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ មានបេក្ខជនចូលរួមប្រកួតប្រជែងសរុបជិត ៥ ០០០នាក់។ ការប្រឡងនេះ ប្រព្រឹត្តិទៅតែមួយដងប៉ុណ្ណោះ ដោយកំណត់ជ្រើសរើសអ្នកជាប់ ៣៧២នាក់ ដើម្បីទៅបំពេញការងារនៅឃុំ-សង្កាត់នៅតាមខេត្តចំនួន ២៣។ ការប្រឡងមន្ត្រីកសិកម្មឃុំ មាន ៣វិញ្ញាសា រួមមានការប្រឡងជំនាញឯកទេសពាក់ព័ន្ធជំនាញកសិកម្ម ការប្រឡងភាសាអង់គ្លេសកម្រិតមូលដ្ឋានពាក់ព័ន្ធកសិកម្ម និងការប្រឡងលើចំណេះដឹងទូទៅ។ ការប្រឡងនេះ ក៏ជាការប្រឡងចុងក្រោយ សម្រាប់ការជ្រើសរើសមន្ត្រីកសិកម្មឃុំផងដែរ។
ចំពោះការប្រឡងមន្ត្រីច្បាប់ ក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រីវិញ មានបេក្ខជនចូលរួមប្រកួតប្រជែងសរុបជិត ៣០០នាក់។ ការប្រឡងនៅថ្ងៃនេះ ជាការប្រឡងលើវិញ្ញាសាសរសេរលើកទី ១ ដែលនឹងជ្រើសរើសបេក្ខជនបន្តទៅប្រឡងលើវិញ្ញាសាសរសេរលើកទី ២ និងបន្តទៅវគ្គសម្ភាសន៍ ដែលនឹងជ្រើសរើសចំនួនអ្នកជាប់ចុងក្រោយជាមន្ត្រីចំនួន ៨នាក់ប៉ុណ្ណោះ។
ក្រោយពីបញ្ចប់ការប្រឡងទាំងពីរនេះ នៅថ្ងៃទី ៣ ខែសីហា ស្អែកនេះ ក៏នឹងមានការរៀបចំការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងការប្រឡងជ្រើសរើសមន្ត្រីបច្ចេកទេសវិជ្ជាជីវៈសុខាភិបាល ផ្អែកលើកិច្ចព្រមព្រៀង ក្រមខណ្ឌក្រសួងសុខាភិបាលផងដែរ៕ អត្ថបទ៖ គឹម ហុក









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព