ព័ត៌មាន
ក្រសួងទេសចរណ៍៖ កម្ពុជានៅតែជាគោលដៅទេសចរណ៍សុវត្ថិភាព និងរាក់ទាក់ស្វាគមន៍
ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជូនដល់សាធារណជន សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ថា ប្រទេសកម្ពុជានៅតែជាគោលដៅសុវត្ថិភាព និងស្ថិរភាពពេញលេញសម្រាប់វិស័យទេសចរណ៍ និងការធ្វើដំណើរតាមជើងហោះហើរអន្តរជាតិ និងច្រកព្រំដែនគោកជាច្រើន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ចុះផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ដោយកត់សម្គាល់ពីកិច្ចព្រមព្រៀងឈប់បាញ់បានចូលជាធរមានជាផ្លូវការ ការស្តារឡើងវិញយ៉ាងពេញលេញនូវសន្តិភាព និងស្ថិរភាពលើគ្រប់វិស័យ រួមទាំងទីតាំងដែលរងផលប៉ះពាល់ដោយការប៉ះទង្គិចតាមបណ្តោយព្រំដែននាពេលថ្មីៗនេះនៅជិតប្រាសាទព្រះវិហារ តំបន់ទេសចរណ៍ដ៏ស្រស់ស្អាត និងតំបន់ទេសចរណ៍ បេតិកភណ្ឌដ៏ល្បីល្បាញរបស់កម្ពុជាទាំងអស់ រួមទាំង ប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រាជធានីភ្នំពេញដែលជារាជធានីដ៏រស់រវើក បរិស្ថានឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងឆ្នេរខ្សាច់សក្បុស ជាមួយនឹង ទឹកសមុទ្រពណ៌ខៀវនៅខេត្តព្រះសីហនុ ក៏ដូចជា តំបន់ឆ្នេរដែលមានភាពស្ងប់ស្ងាត់ និងធម្មជាតិ ដូចជា ខេត្តកំពត និងកែប ជាមួយនឹងតំបន់អេកូទេសចរណ៍ និងសហគមន៍នៅភូមិភាគឦសាន ប្រកបដោយសុវត្ថិភាព ពេញលេញ និងប្រកបដោយភាពកក់ក្តៅ ជាមួយនឹងការស្វាគមន៍របស់ប្រជាជន ក្នុងស្រុកដែលពោរពេញ ទៅដោយស្នាមញញឹម និងភាពស្មោះត្រង់។
ក្រសួងទេសចរណ៍បញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជាបានចាត់វិធានការនានា ដើម្បីធានាសុវត្ថិភាព និងការការពារសម្រាប់ភ្ញៀវទេសចរ ដោយមានអាជ្ញាធរជាតិ និងក្នុងតំបន់ តាមដានយ៉ាងយកចិត្តទុកដាក់ និងរក្សាសុវត្ថិភាព នៅទូទាំងប្រទេស។ កម្ពុជាមានការប្តេជ្ញាចិត្តចំពោះគុណតម្លៃពិតនៃសន្តិភាព សុវត្ថិភាព ការគោរពវប្បធម៌ និង បដិសណ្ឋារកិច្ច។ វិស័យទេសចរណ៍នៅតែជាសសរស្តម្ភនៃមោទកភាពជាតិ និងមិត្តភាពអន្តរជាតិ។ ដូច្នេះ សុវត្ថិភាព និងសុខុមាលភាពរបស់ភ្ញៀវទេសចរទាំងអស់គឺតែងជាអាទិភាពខ្ពស់បំផុតរបស់យើងជានិច្ច»។
តាមន័យនេះ ក្រសួងទេសចរណ៍សូមអំពាវនាវដល់ភ្ញៀវទេសចរទាំងអស់ដែលស្រឡាញ់ប្រទេសកម្ពុជា បន្តការធ្វើដំណើរទស្សនាក្នុងព្រះរាជាណាចក្រកម្ពុជា គាំទ្រ និងផ្សព្វផ្សាយ បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងទេសភាពដ៏ស្រស់បំព្រងប្រកបដោយទំនុកចិត្តពេញលេញ នៃសុវត្ថិភាព និង ភាពកក់ក្តៅ៕





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព