ព័ត៌មាន
ស៊ីម៉ាក់រកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងវត្តតាមាន់សែនជ័យត្រូវបានទ័ពអាកាសថៃ ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82
ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា នៅថ្ងៃសៅរ៍ ទី០២ ខែសីហា ឆ្នាំ២០២៥នេះ ស្ថិតនៅវត្តតាមាន់សែនជ័យ ភូមិតាហាំ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កម្លាំងអង្គភាពស៊ីម៉ាក់ បានធ្វើការត្រួតពិនិត្យសុវត្ថិភាពជូនគណៈកម្មការាចារ្យវត្តបានរកឃើញភស្តុតាងដែលអាចបញ្ជាក់ច្បាស់ថា ទីតាំងអារាមនេះត្រូវបានទ័ពអាកាសថៃ ប្រើប្រាស់យន្តហោះF-16 ទម្លាក់គ្រាប់បែកប្រភេទMK-82។
ឯកឧត្ដមបន្តថា គ្រាប់បែកMK-82នេះ មានទម្ងន់ប្រមាណ២៥០គីឡូក្រាម ហើយជាការបំពាក់បន្ថែមនូវឧបករណ៍នាំផ្លូវជំនាន់ថ្មីផលិតមកពីប្រទេសអ៊ីស្រាអ៊ែល (The GBU-12 Payway II) តាមរយៈភស្តុតាងនេះ គ្រាប់បែកទម្លាក់មានចំនួន២គ្រាប់ដែលមានលេខស៊េរី Serial No. 22002788 និងSerial No. 22002794 ផលិតនៅខែមករា ឆ្នាំ២០២៣!!
រង់ចាំមើលការភូតភូរកុហុកបោកប្រាស់មតិសាធារណៈជាតិថៃ និងអន្តរជាតិ របស់ភាគីថៃ ថាគ្រាប់បែកទម្លាក់លើទីវត្តអារាមនេះ ជាគ្រាប់បែកសំណល់ពីសង្គ្រាម១៩៧០-១៩៧៣ទៀតឬយ៉ាងម៉េច?
ចំពោះគ្រាប់បែកMK-84 ក៏គ្មានអ្វីចំឡែកដែរ វាអាចបន្សល់ភស្តុតាងច្បាស់លាស់ពិតជាមិនខានឡើយ!
H.E. Heng Ratana, Director General of CMAC: Today 2nd August 2025, at Tamon Senchey pagoda in Taham Village, Kokmorn Commune, Banteay Ampil District, Oddor Meanchey province, when CMAC expert teams responded to an emergency call for provide safety access to the temple area, CMAC’s Bomb experts can confirm that this pagoda was bombed by the Thai Air Force used F-16 and MK-82 with the GBU-12 Payway II bombs.
Through the pieces of evidences of two MK-82 bombs with Serial No. 22002788 and Serial No. 22002794 date of manufacture January 2023!.
I hope that with these strongest terms of evidences, there will NO fake news from the opposite side to label and discredit Khmers!. The bombs made in January 2023, I am 100% sure No one dropped these bombs in 1970-73 war period.









-
ព័ត៌មាន4 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន4 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន4 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន3 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន5 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន6 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន