ព័ត៌មាន
កម្ពុជាអំពាវនាវដល់ភាគីថៃធ្វើឱ្យមានភាពស៊ីគ្នារវាងពាក្យសម្ដី និងសកម្មភាពជាក់ស្ដែងជៀសវាងបង្ករឿង
ភ្នំពេញ ៖ កម្ពុជាបន្តអំពាវនាវដល់ភាគីថៃធ្វើឱ្យមានភាពស៊ីគ្នារវាងពាក្យសម្ដី និងសកម្មភាពជាក់ស្ដែង តាមរយៈការជៀសវាងធ្វើសកម្មភាពបង្ករឿង ការគោរពចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ហើយនឹងការធានាស្របទៅតាមគោលការមនុស្សធម៌ និងការដោះលែងជាបន្ទាន់នូវយោធាកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ។
ឯកឧត្តម ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអំពាវនាវជាថ្មីបែបនេះទៅកាន់ភាគីថៃ ក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងឱកាសនោះអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បន្តអំពាវនាវដល់ភាគីថៃ បង្ហាញនូវការតាំងចិត្តដ៏ពិតប្រាកដ ក្នុងការស្វែងរកបទឈប់បាញ់ដោយពិតប្រាកដ និងបញ្ឈប់នូវការធ្វើសកម្មភាពជាឯកតោភាគី ហើយបែរមកសហការគ្នាដោះស្រាយបញ្ហា និងចរចាគ្នាលើការ។ កម្ពុជាក៏អំពាវនាវដល់ភាគីថៃបង្ហាញនូវការតាំងចិត្តដ៏ពិតប្រាកដចំពោះដំណើរការស្វែងរកដំណោះស្រាយដោយសន្ដិវិធី ដោយការចូលរួមដ៏ពិតប្រាកដ នៅក្នុងក្របខណ្ឌច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នា ហើយបញ្ឈប់នូវអំពើជាឯកតោភាគី ហើយចូលរួមដោយស្ថាបនានៅក្នុងកិច្ចពិភាក្សាដោយផ្អែកទៅលើឯកសារដែលបានទទួលស្គាល់រវាងភាគីទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេស បានបញ្ជាក់ថា កម្ពុជាបានបង្ហាញជាប់ជាប្រចាំនូវសុឆន្ទៈរបស់ខ្លួនក្នុងការចូលរួមដោយសុទ្ធចិត្តក្នុងការចរចាជាមួយភាគីថៃ។ កម្ពុជាបានចូលរួមយ៉ាងពេញលេញនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ ហើយកម្ពុជានៅតែបើកជំហរសម្រាប់កិច្ចសន្ទនាដោយស្មោះស្ម័គ្រ និងគូសបញ្ជាក់ជាថ្មីម្ដងទៀតនូវការត្រៀមខ្លួនរបស់កម្ពុជាដើម្បីធ្វើការដោយជិតស្និទ្ធជាមួយភាគីថៃ និងដៃគូអន្តរជាតិនានាដើម្បីធានាបាននូវដំណោះស្រាយយុត្តិធម៌ សន្ដិវិធី ឋិតថេរ សម្រាប់ផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ។
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព