ព័ត៌មាន
ក្រសួងមហាផ្ទៃ និងស.ស.យ.ក រៀបចំកម្មវិធីបរិច្ចាកឈាម ដើម្បីគាំទ្រដល់សមរភូមិមុខ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រៀបចំកម្មវិធីបរិច្ចាកឈាម ដើម្បីជូនដល់មជ្ឈមណ្ឌលផ្ដល់ឈាមកម្ពុជា ទុកសម្រាប់គាំទ្រដល់កងកម្លាំងការពារជាតិនៅសមរភូមិមុខ ។
កម្មវិធីផ្ដល់ឈាមនេះ គឺត្រូវបានឲ្យឈ្មោះថា តំណក់ឈាមការពារជាតិយើង ក្នុងបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិមាតុភូមិ រួមទាំងគាំទ្រដល់យុទ្ធជនកម្ពុជា ដែលកំពុងការពារបូរណភាពទឹកដី ដើម្បីត្រៀមនៅពេលបន្ទាន់ណាមួយ ហើយកម្មវិធីនេះ បានធ្វើឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នាក្រសួងមហាផ្ទៃ ដែលមានការចូលរួមបរិច្ចាកពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ រួមទាំងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ កងកម្លាំងនគរបាល ព្រះសង្ឃ កីឡាករ និងពលរដ្ឋយ៉ាងច្រើនកុះករ ។
ក្នុងពេលទៅនិមន្ត និងទៅបរិច្ចាកឈាម ព្រះសង្ឃ និងកងកម្លាំងនគរបាល បានបង្ហាញនូវការដឹងគុណ ចំពោះវីរកងទ័ពដែលនៅសមរភូមិមុខ ឈរជើងដើម្បីការពារបូរណភាពទឹកដី ដោយនៅសមរភូមិក្រោយ បានរងចាំជានិច្ច ក្នុងការគាំទ្រ និងការលើកទឹកចិត្ត ។
ព្រះសង្ឃ និងកងកម្លាំងនគរបាល បានបន្តថា ការផ្ដល់ឈាមនេះ គឺជាចំណែកដ៏តិចតួច ក្នុងនាមជាអ្នកស្នេហាជាតិ ដើម្បីផ្ដល់ជូនបងប្អូនកងទ័ពនៅសមរភូមិមុខ ហើយសកម្មភាពនេះ គួរកើតឡើង ចំពោះប្រជាជាតិខ្មែរទាំងមូល ចូលរួមបរិច្ចាកឈាមទាំងអស់គ្នា ។
គួរបញ្ជាក់ថា កម្មវិធីផ្ដល់ឈាម ដើម្បីគាំទ្រដល់កងទ័ពការពារបូរណភាពទឹកដីនេះ គឺបានផ្ដួចផ្ដើមឡើងពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ហើយសកម្មភាពបរិច្ចាកឈាមនេះ កំពុងផុលផុសឡើងនៅទូទាំងប្រទេស ដែលសកម្មភាពនេះ គឺបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ ពិតជាមានសាមគ្គីភាពរឹងមាំ ក្នុងការពូតដៃគ្នាជាធ្លុងមួយ ដើម្បីការពារទឹកដីមិនឲ្យបាត់បង់ ៕ អត្ថបទ បាន សុខរិទ្ធិ









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព