ព័ត៌មាន
សហគមន៍ខ្មែរនៅជប៉ុនប្រមាណ៥០០នាក់ ប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិក និងជំរុញឱ្យថៃគោរពបទឈប់បាញ់ និងទាមទារឱ្យដោះលែងទាហានខ្មែរ
សហគមន៍ខ្មែរ និងប្រជាពលករនៅប្រទេសជប៉ុនប្រមាណ៥០០នាក់ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំគ្នាថ្លែងអំណរគុណប្រធានាធិបតីអាមេរិកដូណាល់ត្រាំដែលបានជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ បន្ថែមពីនេះ ការប្រមូលផ្តុំគ្នារបស់ពលរដ្ឋសហគមន៍ខ្មែរក៏បានហែញ្ញត្តិទៅកាន់ស្ថានទូតថៃប្រចាំប្រទេសជប៉ុនដើម្បីឱ្យរដ្ឋាភិបាលថៃប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រគល់វីរកងទ័ពកម្ពុជា ដែលបានចាប់ខ្លួននោះឱ្យមកកម្ពុជាវិញ។
បើយោងតាមអ្នករៀបចំកម្មវិធី ការប្រមូលផ្តុំនេះ មានគោលបំណងសំខាន់ៗដើម្បី ថ្លែងអំណរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលនាំមកនូវសន្តិភាពជូនកម្ពុជា និងថៃ ព្រមទាំងគាំទ្រប្រធានាធិបតីត្រាំ ជាបេក្ខភាពរង្វាន់ណូប៊ែលសន្តិភាព អំពាវនាវឱ្យថៃអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រើប្រាស់យន្តការតុលាការយុត្តិធម៌អន្តរជាតិ និងសូមថ្លែងអំណរគុណវីរកងទ័ពកម្ពុជា ដែលបានពលី រងរបួស ក្នុងវិវាទព្រំដែនកម្ពុជា-ថៃ រួមទាំងជាការបង្ហាញពី រួមរួម និងសាមគ្គីគ្នា ខិតខំអភិវឌ្ឍប្រទេសជាតិ ក្នុងនាមមហាគ្រួសារខ្មែរ។
សូមបញ្ជាក់ថា ដើម្បីគោរពដឹងគុណដល់វីរៈភាពនៃកងទ័ពកម្ពុជាដ៏ក្លាហាន ក្រុមអ្នកប្រមូលផ្តុំបានធ្វើការគោរពវិញ្ញាណក្ខន្ធកងទ័ពពលីនៅសមរភូមិជួរមុខដែលបានបូជា និងលះបង់អាយុជីវិតដើម្បីការពារជាតិមាតុភូមិផងដែរ៕









-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព