ព័ត៌មាន
សប្បុរជនកំពុងបន្តកៀរគរជំនួយ ដើម្បីយកទៅផ្ដល់ជូនកងទ័ពជួរមុខ និងជនភៀសសឹក
ភ្នំពេញ៖ សប្បុរជនជាតិ និងអន្តរជាតិ កំពុងបន្តរួមគ្នាកៀរគរជំនួយនានា ពីប្រជាពលរដ្ឋ ដើម្បីយកទៅផ្ដល់ជូនដល់វីរកងទ័ព ដែលកំពុងការពារបូរណភាពទឹកដី នៅសមរភូមិមុខ និងជនភៀសសឹក ហើយក៏បានបង្ហាញពីកម្លាំងសាមគ្គីជាតិ ខ្មែរស្រឡាញ់ខ្មែរ ។
ក្នុងពេលរងចាំទទួលជំនួយ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងកោះពេជ្រ ឯកឧត្តម ព្រាប កុល មានប្រសាសន៍ថា ការកៀរគរជំនួយផ្ដល់កងទ័ព និងជនភៀសសឹកនេះ គឺចង់បង្ហាញពីការស្មារតីរួបរួមសាមគ្គីគ្នា និងការគាំទ្រដល់សមរភូមិមុខ របស់ប្រជាពលរដ្ឋនៅសមរភូមិក្រោយ ។
ឯកឧត្តមបន្តថា សម្រាប់ការទទួលនូវជំនួយ របស់មូលនិធិជួយដល់កងទ័ពជួរមុខ រងរបួស និងជនភៀសសឹក តាមព្រំដែនកម្ពុជា-ថៃនេះ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែសីហា ហើយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នឹងនាំយកអំណោយទាំងអស់នេះ ទៅជូនពួកគាត់នៅតាមតំបន់មួយចំនួន ហើយក៏សូមថ្លែងអំណរគុណដល់វីរកងទ័ពទាំងអស់ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដោយពួកយើងចង់ចាំជានិច្ច នូវវីរភាពដ៏អង់អាចក្លាហាននេះ ។
លោក ហៀង វុទ្ធា ប្រធានសមាគមសហគ្រិនសកល១ភាគរយ និងសប្បុរសជនជាជនជាតិបារាំង បានបង្ហាញការអាណិតអាសូរ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងភៀសសឹក បង្កឡើងដោយជម្លោះព្រំដែនកម្ពុជា-ថៃ ហើយពួកគេនឹងបន្តសកម្មភាពនេះ ដែលជាការចូលរួមរំលែកនូវក្តីលំបាករបស់កងទ័ព និងជនភៀសសឹក ។
គួរបញ្ជាក់ថា នេះគឺជាសកម្មភាពមួយក្រុម នៃប្រជាពលរដ្ឋខ្មែរនៅក្នុង និងក្រៅប្រទេស ក្នុងចលនាបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពកម្ពុជា ដែលកំពុងការពារព្រំដែនជាមួយនឹងស្មារតីពូតដៃគ្នា មានសាមគ្គីភាព ក្នុងការការពារទឹកដី ៕
អត្ថបទ បាន សុខរិទ្ធិ










-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន7 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព