ព័ត៌មាន
ទាហានខ្មែរ១៨នាក់ ដែលទាហានថៃចាប់ទៅ មិនទាន់មានការដោះលែង ខណៈកម្ពុជាបន្តចរចា យ៉ាងយកចិត្តទុកបំផុត
យុទ្ធជនកម្ពុជា១៨នាក់ ដែលទាហានថៃបានចាប់ទៅ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅនោះ មកដល់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ មិនទាន់ត្រូវបានដោះលែងមកវិញនោះទេ ខណៈថ្នាក់ដឹកនាំកម្ពុជា បានកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីទាមទារឲ្យភាគីថៃ ធ្វើការដោះលែង និងប្រគល់ពួកគាត់មកកម្ពុជាវិញឆាប់ៗស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ នាព្រឹក ថ្ងៃទី៤ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់រាជរដ្ឋាភិបាលកម្ពុជា យើងបានធ្វើការទំនាក់ទំនងចរចា និងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះយោធិនកម្ពុជា ដែលស្ថិតនៅក្នុងការគ្រប់គ្រងរបស់ទាហានថៃ ដើម្បីធ្វើយ៉ាងណាឲ្យភាគីថៃធ្វើការដោះលែងពួកគាត់ឲ្យមកកម្ពុជាវិញឆាប់ៗ។
យ៉ាងណាក៏ដោយអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ក៏បានអំពាវនាវយ៉ាងទទូចដល់ភាគីថៃ ឲ្យប្រគល់យោធាកម្ពុជាចំនួន១៨នាក់ ដែលថៃបានចាប់ទៅ កាលពីព្រឹកថ្ងៃទី២៩ ក្រោយមានកិច្ចព្រមព្រៀងបទឈប់បាញ់នោះមកកម្ពុជាវិញឲ្យបានឆាប់ៗ និងប្រកបដោយសុខសុវត្ថិភាព បើទោះបីថៃអះអាងថា ពួកគាត់ទាំង១៨នាក់ មានសុវត្ថិភាពក៏ដោយនោះ។
សូមបញ្ជាក់ថា ទាក់ទងនឹងវីរកងទ័ពកម្ពុជា ចំនួន១៨នាក់ដែលស្ថិននៅក្រោមការគ្រប់គ្រង របស់ទាហានថៃនេះដែរ កម្ពុជាបានស្នើឲ្យម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ឲ្យជួយអន្តរាគមន៍ដើម្បីជំរុញឲ្យភាគីថៃ ឆាប់បញ្ជូនពួកគាត់ឲ្យមកកម្ពុជាវិញ ឲ្យបានឆាប់ៗនេះផងដែរ។
លោកជំទាវអ្នកនាំពាក្យ ក៏បានលើកឡើងទៀតថា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ នឹងមិនបានព្រងើយកន្តើយ ឬទុកសមាជិករបស់ខ្លួនណាមួយចោលនោះទេទោះ ក្នុងកាលៈទេសៈណាក៏ដោយ ខណៈទាហាខ្មែរចំនួន១៨នាក់ ដែលទាហានថៃចាប់ទៅនេះ បានកំពុងបន្តធ្វើការចរចា យ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់រាជរដ្ឋាភិបាលដើម្បីសុខសុវត្ថិភាពរបស់ពួកគេនោះ។
ទាក់ទងនឹងទាហានកម្ពុជាទាំង១៨រូប ដែលទាហានថៃចាប់ទៅនេះដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសនៅយប់រំលងអធ្រាត្រថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ ផងដែរថា កម្ពុជាឈានទៅរកការពឹងពាក់លើកាកបាទក្រហមអន្តរជាតិ ដើម្បីជួយដល់ទាហានកម្ពុជា១៨រូប ដែលថៃចាប់ក្រោយបទឈប់បាញ់ និងមិនទាន់បញ្ជូនមកឲ្យកម្ពុជាវិញ៕ អត្ថបទបាន ចក់
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព