ព័ត៌មាន
សមាគមន៍ខ្មែរនៅម៉ាឡេស៊ី ប្រមូលផ្តុំគ្នាថ្លែងសារអរគុណប្រធានាធិបតីអាមេរិក ចំពោះបទឈប់បាញ់រវាងកម្ពុជា-ថៃ និងជំរុញឱ្យរដ្ឋាភិបាលថៃចូលទៅតុលាការយុត្តិធម៌អន្តរជាតិ
សមាគមន៍ខ្មែរនៅម៉ាឡេស៊ីចំនួន ៥៥នាក់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានប្រមូលផ្តុំគ្នាសម្តែងមតិថ្លែងអំណរគុណ លោកប្រធានាធិបតីអាមេរិក ដែលបានជួយឱ្យមានបទឈប់បាញ់គ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃ។
ការប្រមូលផ្តុំគ្នាដោយសមាគមន៍ខ្មែរនៅប្រទេសម៉ាឡេស៊ី ដែលប្រព្រឹត្តិទៅក្នុងវត្តកែវរតនៈរង្ស៊ី រដ្ឋចូហ៊ូ ប្រទេសម៉ាឡេស៊ីនេះ ក៏មានការកាន់បដាផ្សេងៗដែលបង្ហាញពីការថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំប្រទេសម៉ាឡេស៊ី និងប្រធានាធិបតីអាមេរិកដែលបានសម្រេចឱ្យមានបទឈប់បាញ់គ្នារវាងកម្ពុជា និងថៃ។
សូមបញ្ជាក់ថា ដើម្បីប្រឆាំងការឈ្លានពានពីយោធាថៃមកលើអធិបតីភាពរបស់កម្ពុជា ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នាចេញធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងការឈ្លានពានរបស់ថៃដែលបានសម្លាប់ជីវិតពលរដ្ឋស្លូតត្រង់ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធ និងប្រាង្គប្រាសាទខ្មែរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងបង្កើតឱ្យមានជនភៀសសឹករាប់សិបម៉ឺននាក់៕




-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព