ព័ត៌មាន
ស៊ីម៉ាក់រកឃើញថា គ្រាប់បែក MK-84 ផលិតក្នុងឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុនអ៊ីស្រាអ៊ែល
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី៤ ខែសីហានេះ បានបញ្ជាក់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលម្អិត ដោយបានបញ្ជាក់ថា គ្រាប់បែក MK-84 នេះមានលេខ Lot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុនអ៊ីស្រាអ៊ែល។
ឯកឧត្តម ហេង រតនា បានសរសេរថានៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅទីតាំងគ្រាប់បែក MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ក្រុមជំនាញគ្រាប់បែកទម្លាក់របស់អង្គភាពស៊ីម៉ាក់ អង្គការ Golden West និងអង្គការ NPA (Norwegian People Aid) បានចុះត្រួតពិនិត្យបច្ចេកទេសគ្រាបបែកនេះជាលម្អិត ដោយបានបញ្ជាក់ថា គ្រាប់បែក MK-84 នេះមានលេខ Lot No. IMI 96G015-11 និងផលិតក្នុងឆ្នាំ១៩៩៦!។
ឯកឧត្តមបានបន្តថា លោក Len Austin ប្រធានអង្គការ Golden West ប្រចាំកម្ពុជា និងជាអតីតៈកងទ័ពម៉ារីនសហរដ្ឋអាមេរិកខាងជំនាញគ្រាប់យុទ្ធភណ្ឌជាជំនាញខាងគ្រាប់បែកទម្លាក់ពីយន្តហោះនៃប្រទេសក្នុងតំបន់នេះបានចូលរួមកំណត់លក្ខណៈបច្ចេកទេសគ្រាប់បែក MK-84 នេះក៏បានបញ្ជាក់អំពីអត្តសញ្ញាណគ្រាប់បែក MK-84នេះផលិតនៅឆ្នាំ១៩៩៦ និងអាចសៀមទិញពីក្រុមហ៊ុន IMI (Israel Military Industries) របស់អ៊ីស្រាអ៊ែលបានទទួលសិទ្ធផលិត និងលក់គ្រាប់បែកត្រកូល MK នេះ។
ឯកឧត្តមបញ្ជាក់ថា គ្រាប់បែក MK-84 នេះផលិតក្នុងឆ្នាំ១៩៩៦ ដូចនេះវាមិនអាចជាគ្រាប់បែកសំណល់ពីការទម្លាក់គ្រាប់បែកក្នុងសម័យសង្គ្រាមឆ្នាំ១៩៧០-១៩៧៣កើតទេ!! ខ្ញុំមានជំនឿយ៉ាងមុតមាំថា ពិភពលោកយល់ច្បាស់ណាស់អំពីរឿងនេះ! ។
Today Monday 4th August 2025, at MK-84 bomb site in Tmordaun Village, Kokmoun Commune, Banteay Ampil District, Oddor Mean Chey Province, the bomb expert teams from CMAC, the Golden West and NPA (Norwegian People’s Aid) have visited and assessed MK-84 bomb.
The experts have identified this MK-84 manufacturing in 1996 with Lot No. IMI96GO15-11. Mr. Len Austin, the Resident Representative of the Golden West in Cambodia and former the United States marine corps, the EOD expert has also confirmed this MK-84 identification, manufacturing in 1996.
In this case, it is very clear that this MK-84 manufactured in 1996 thus there is no way to claim that this MK-84 was the bomb dropped during 1970-73 war era!.










-
ព័ត៌មាន6 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន6 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន6 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា