ព័ត៌មាន
ក្រសួងការពារជាតិកម្ពុជា ជំរុញឲ្យថៃរុះរើបន្លាលួស និងដកគ្រឿងចក្ររបស់ខ្លួន ចេញពីដែនអធិបតេយ្យភាពកម្ពុជាជាបន្ទាន់
ក្រសួងការពារជាតិកម្ពុជា តាមរយៈអ្នកនាំពាក្យ បានជំរុញយ៉ាងម៉ឺងម៉ាត់ឲ្យភាគីថៃ បញ្ឈប់នូវអរិភាព ហើយត្រូវរុះរើនូវបន្លាលួស និងគ្រឿងចក្ររបស់ខ្លួន ចេញពីដែនអធិបតេយ្យភាពរបស់កម្ពុជា ជាបន្ទាន់ដោយមិនត្រូវយកលេសណាមួយ ដើម្បីបំភ្លៃការពិតអ្វីនោះឡើយ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី ការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា ទង្វើរបស់ទាហានថៃ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៥ ដែលបានពង្រាយ កម្លាំងប្រដាប់អាវុធ យកគ្រឿងចក្រ និងបន្លាលួសរាយលើដែនអធិបតេយ្យភាពកម្ពុជា ជាពិសេសនៅតំបន់អានសេះនោះ គឺជាការំលោភ បំពានយ៉ាងគឃ្លើននូវបទឈប់បាញ់ ហើយជាងនេះទៅទៀត ទង្វើនេះ គឺថែមទាំងល្មើសនឹងច្បាប់អន្តរជាតិ ច្បាប់អាស៊ាន រួមទាំងបណ្តាលឲ្យប៉ះពាល់ដល់សន្តិភាព និងសន្តិសុខយ៉ាងធ្ងន់ធ្ងរនៅតាមបន្ទាត់ព្រំដែនរវាងកម្ពុជា និងថៃផងដែរ។
តាមរយៈសន្និសីទនេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានបន្តអំពាវនាវយ៉ាងទទូចដល់សហគមន៍ អន្តរជាតិ ជាពិសេសគឺប្រទេសដៃគូ ដែលបានខិតខំប្រឹងប្រែងជួយឲ្យសម្រេចបាននូវបទឈប់បាញ់ដ៏លំបាកមួយននេះ ត្រូវបានអនុវត្តឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពផងដែរ ខណៈកម្ពុជាប្រកាន់ខ្ជាប់ និងម៉ឺងម៉ាត់បំផុតចំពោះបទឈប់បាញ់មួយនេះ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ ឲ្យដឹងទៀតថា ទង្វើរបស់ទាហានថៃដែលបានយកគ្រឿងចក្រ និងរាយបន្លាលួសនេះគឺជារំលោភយ៉ាងធ្ងន់ ធ្ងរ និងបំពានទាំងកម្រោលបើទោះបីជាភាគីកម្ពុជាទប់ស្កាត់ និងហាមឃាត់យ៉ាងណាក៏ដោយនោះ។
យ៉ាងណាក៏ដោយរហូតដល់ម៉ោង១១ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ នៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ ជាពិសេសនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ គឺមានលក្ខណៈស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំង កម្ពុជាមានការប្រុងប្រៀបជានិច្ចនិងម៉ឺងម៉ាត់បំផុត៕ អត្ថបទបាន ចក់



-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព