ព័ត៌មាន
សប្បុរសជន នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាជូនកងទ័ពជួរមុខ
ឯកឧត្តម យឿន យឿត ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានដឹកនាំសប្បុរសជន នាំយកគ្រឿងឧបភោគ និងបរិភោគ អាហារក្រៀមចំនួន១៤តោន រួមទាំងថវិកាមួយចំនួនទៀតជូនទៅបងប្អូនវីរកងទ័ពជួរមុខ។
អំណោយដែលបានយកទៅចែកជូនដល់បងប្អូនវីរកងទ័ពនេះ រួមមានទឹកសុទ្ធ ២៥០០ អាហារក្រៀម ២៥០កេសធំ,បាយក្តាំង ១២២០កញ្ចប់ ,ពងមាន់ពងទា ១២០កេស,ទឹកត្រី ទឹក និងទឹកស៊ីវអ៊ីវ ៣០០យ៉ួ ,ប្រហុកចិញ្ចាំសាច់ជ្រូក ១០០កែវ, សៀងសាច់ជ្រូក ១០០កែវ, មីខ្លាឃ្មុំ ៥០កេសធំ, ទឹកសណ្តែក ៣កេសធំ,ទឹកក្រូច ២០កេសធំ ថវិកា និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត។
ក្នុងនាមពលរដ្ឋខ្មែរម្នាក់ ឯកឧត្តម យឿន យឿត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគមកចែក ជូនបងប្អូនកងទ័ពជួរមុខនាពេលនេះ ខណៈការចូលរួមយ៉ាងភ្លូកទឹកភ្លូកដីឧបត្ថម្ភរបស់សប្បុរសជន ដល់កងទ័ពនាពេលនេះ គឺជាការលើកទឹកចិត្ត និងឆ្លុះបញ្ចាំងឲ្យឃើញពីការចូលរួមចំណែកយ៉ាងស្រស្រាក់ស្រស្រាំ ដើម្បីសម្រាលការលំបាករបស់កងកម្លាំងដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដីស្របតាមអនុសាសន៍របស់សម្តេចតេជោ និងសម្តេចធិបតី( សមរភូមិមុខ និងសមរភូមិក្រោយ រួមគ្នាដើម្បីការពារជាតិមាតុភូមិពីសំណាក់សត្រូវឈ្លានពាននោះរួមគ្នាជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់ខឿនការពារជាតិ និងបង្ហាញថាយើងសមរភូមិក្រោយមិនបោះបង់សមរភូមិមុខទេ៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព