ព័ត៌មាន
គិតមកដល់ពេលនេះ ពលករខ្មែរចាកចេញពីថៃមកកម្ពុជាវិញ មានចំនួនប្រមាណ ៥៥ម៉ឺននាក់
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា គិតចាប់ថ្ងៃទី៨ ខែមិថុនា រហូតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ ពលករខ្មែរឆ្លងដែនតាមច្រកនានាចេញពីប្រទេសថៃមកកាន់ប្រទេសកម្ពុជាវិញ មានចំនួនប្រមាណ ៥៥ម៉ឺននាក់ ក្នុងនោះពលករចំនួនជាង ១ម៉ឺននាក់ ទទួលបានឱកាសការងារដែលធ្វើការនៅក្នុងរោងចក្រ សហគ្រាសនៅកម្ពុជា។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៍មាន ប៊ីធីវី កាលពីព្រឹកថ្ងៃទី៤ ខែសីហាកន្លងទៅ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា ការត្រឡប់របស់ប្រជាពលករខ្មែរទាំងនេះ ដោយសារការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ បានអំពាវនាវឱ្យពលករទាំងអស់វិលមកស្រុកកំណើតវិញ ដើម្បីកុំឱ្យថៃធ្វើបាប និងមើលងាយមកលើពលរដ្ឋកម្ពុជាដែលជាពលករ។
ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្តថា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ក៏ដូចជាសម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់បំផុត ទៅលើសុខទុក្ខរបស់ពលករខ្មែរទាំងអស់ដែលជាពលករនៅប្រទេសថៃ ដោយព្រួយបារម្ភអំពីការរើសអើងពីប្រជាជនថៃ ហើយធ្វើបាប ឬមើលងាយទៅលើប្រជាជនកម្ពុជា ទើបសម្តេចតេជោ និងសម្តេចនាយករដ្ឋមន្ត្រី អំពាវនាវម្តងហើយម្តងទៀត ឱ្យបានដឹងដល់ពលករខ្មែរទាំងអស់នៅក្នុងប្រទេសថៃ ហើយប្រញាប់វិលមកមាតុប្រទេសវិញជាបន្ទាន់ យោងតាមសភាពការដែលភាគីថៃបានបង្កមកលើកម្ពុជា។ ទន្ទឹមនេះ ក្រៅពីទទួល និងបង្កលក្ខណៈល្អសម្រាប់ពលករ ក៏បានផ្ដល់រថយន្តជាច្រើនគ្រឿងដើម្បីដឹកជញ្ជូនប្រជាពលករ ទៅដល់ស្រុកកំណើតរៀងៗខ្លួនជាបន្តបន្ទាប់ប្រកបដោយសុខសុវត្ថិភាពផងដែរ។
ពាក់ព័ន្ធការលើកឡើងរបស់ ឯកឧត្តមរដ្ឋមន្រ្តី ខាងលើនេះ ក្រុមពលករខ្មែរមានស្រុកកំណើតផ្សេងៗគ្នា ដែលទើបវិលត្រឡប់មកពីថៃ បានបង្ហាញអារម្មណ៍សប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ផ្តល់រថយន្តចាំទទួលជូនដំណើរពីច្រកព្រំដែនរហូតដល់ផ្ទះដោយឥតគិតថ្លៃ។ ក្រុមពលករ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅថៃ ឱ្យត្រឡប់មកស្រុកកំណើតវិញ ព្រោះបច្ចុប្បន្នកម្ពុជាសម្បូរការងារធ្វើ ទទួលបានចំណូលមិនចាញ់ការងារនៅប្រទេសថៃ ហើយមានអត្ថប្រយោជន៍ច្រើនទៀតផង។
ដើម្បីឆ្លើយតបលំហូរនៃការវិលត្រឡប់របស់ពលករខ្មែរចេញពីប្រទេសថៃនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តបើកយុទ្ធនាចុះផ្សព្វផ្សាយការជំហានទី២ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ នៅតាមឃុំ-សង្កាត់គោលដៅចំនួន៣០០ ក្នុងខេត្តចំនួន១៣ នៅទូទាំងប្រទេស ខណៈដែលក្រសួង ក៏គ្រោងនឹងរៀបចំផែនការជំហានទី៣ និងទី៤ បន្ថែមទៀត ក្នុងគោលបំណងផ្តល់ការងារដល់ពលរដ្ឋខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃភ្លាមៗ។ ខណៈថ្ងៃទី១នៃយុទ្ធនាការ ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលករខ្មែរដែលទើបមកពីថៃបានទទួលដំណឹងពីឱកាសការងារដ៏សម្បូរបែប និងអត្ថប្រយោជន៍ ប.ស.ស.ជាច្រើន៕អត្ថបទ៖ ឈិត បូរ៉ាវី
-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព