ព័ត៌មាន
ឯកឧត្ដម ហ៊ុន ម៉ានី៖ «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានភាពជឿជាក់លើកងកម្លាំងប្រដាបអាវុធរបស់យើង»
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានភាពជឿជាក់លើកងកម្លាំងប្រដាបអាវុធរបស់យើង។
តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហោះរូបភាពចុះសួរសុខទុក្ខវីរកងទ័ពដែលបានរងរបួសក្នុងការប្រយុទ្ធការពារជាតិ បូរណភាពទឹកដីពីសត្រូវឈ្លានពាន។ ឯកឧត្តមបានលើកឡើងថា ទោះពួកគាត់បានឆ្លងកាត់ការវាយប្រហារយ៉ាងរន្ធត់ពីពួកឈ្លានពាន ហើយទទួលរងរបួសក្តី ប៉ុន្តែស្មារតីពូៗ និងបងៗកងកម្លាំងនៅតែខ្លាំងក្លា ហើយបងៗក៏ចង់វិលត្រឡប់ទៅសមរភូមិមុខវិញជាមួយមិត្តរួមអាវុធ ដើម្បីការពារទឹកដីរបស់យើងពីពួកឈ្លានពានបន្តដែរ។
ឯកឧត្ដមបន្តថា ឯកឧត្ដមពិតជាអរគុណសម្រាប់ទឹកចិត្តរបស់ពូៗ និងបងៗ ទាំងការលះបង់កន្លងមក និងឆន្ទៈ សម្រាប់មាតុភូមិជាទីស្រឡាញ់នៃយើង។ សូមអរគុណសម្តេចធិបតី រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូពេទ្យ គ្រប់ទិសទីដែលកំពុងបំពេញការងារដោយមិននឿយហត់ក្នុងការទំនុកបម្រុង ការមើលថែ និងព្យាបាលកងកម្លាំងរបស់យើង។
ឯកឧត្តមបញ្ជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានភាពជឿជាក់លើកងកម្លាំងប្រដាបអាវុធរបស់យើង៕







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព