ព័ត៌មាន
ពលករមកពីថៃចំនួន២២គ្រួសារនៅស្រុកស្វាយទាបខេត្តស្វាយរៀង ត្រូវបានរដ្ឋបាលស្រុកផ្ដល់គ្រឿងឧបភោគបរិភោគ
ស្វាយរៀង ៖ ពលករខ្មែរមកពីប្រទេសថៃចំនួន២២គ្រួសារ មានមនុស្ស ក្មេង ចាស់ ប្រុស ស្រី ចំនួន៥២នាក់ ស្ថិតនៅក្នុងឃុំចំនួន៩របស់ស្រុកស្វាយទាប ខេត្តស្វាយរៀង ត្រូវបានរដ្ឋបាលស្រុក នាំយកគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូននៅតាមគ្រួសារដើម្បីនិរន្តរភាពជីវភាពប្រចាំថ្ងៃ បន្ទាប់ពីពួកគាត់ត្រូវបាន រដ្ឋបាលខេត្តដឹកនាំយកមកពីព្រំដែនកម្ពុជា ថៃ ដោយឥតគិតថ្លៃរួមនិងការផ្ដល់អាហារ ភេសជ្ជៈ ហូបចុកតាមផ្លូវផងដែរ។
លោក ជា ហន អភិបាលស្រុកស្វាយទាប បានថ្លែងប្រាប់ទូរទស្សន៏ BTV នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះអោយដឹងថា បន្ទាប់ពី ប្រទេសថៃ ប្រទេសកម្ពុជា មានទំនាស់រឿងព្រំដែន ពិសេសនៅតំបន់ ប្រាសាទតាមាន់តូច ប្រាសាទតាមមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំ៣ បង្កអោយមានប៉ះទង្គិចដោយអាវុធ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ពលករដែលបម្រើការងារនៅប្រទេសថៃ និងនៅក្នុងភូមិសាស្ត្រតំបន់ភាគខាងលិចនៃព្រះរាជាណាចក្រកម្ពុជាដែលមានដើមកំណើតនៅក្នុងស្រុកស្វាយទាបបានធ្វើដំណើតវិលត្រឡប់ មកភូមិឋានវិញចំនួន២២គ្រួសារ មានមនុស្សជាង៥០នាក់ បច្ចុប្បន្នរដ្ឋបាលស្រុក ក្រោមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ឯកឧត្តមប៉េង ពោធិសា រដ្ឋបាលស្រុកបាននាំយកគ្រឿងឧបភោគ បរិភោគ ទៅចែកជូនដល់ពួកគាត់នៅតាមគេហដ្ឋាននៃឃុំទាំង៩ដើម្បីឲ្យពួកគាត់ហូបចុកបំរើជីវភាពទៅគ្រួសារថ្ងៃរួចរាល់ហើយ។
តាមរបាយការណ៍របស់រដ្ឋបាលរដ្ឋបាលខេត្ត ដែល BTVទទួលបានតាមសារតេឡេក្រាម គិតត្រឹមថ្ងៃទី២ ខែសីហាឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង មានពលករ វិលមកពីប្រទេសថៃ និងនៅតាមភូមិសាស្ត្រ តំបន់ភាគខាងលិចកម្ពុជា សរុប១ពាន់ ៨២៧នាក់ ក្នុងនោះស្រុកចន្ទ្រាមាន ២៥នាក់ ស្រុកកំពង់រោទិ៍៤៧នាក់ ស្រុករំដួលចំនួន២១០ នាក់ ស្រុករមាសហែកចំនួន៩៤២នាក់ ស្រុកស្វាយជ្រុំ ចំនួន៤៣៨នាក់ ក្រុងស្វាយរៀង២៦នាក់ ស្រុកស្វាយទាប២៩នាក់ និងក្រុងបាវិតមានចំនួន៥នាក់ ៕ ដោយ ៖ ភា សារិទ្ធ





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព