ព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ៖ កងទ័ពថៃបន្តសកម្មភាពដ៏គឃ្លើនរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជាដោយរាយបន្លាលួស និងកាយដីធ្វើលេណដ្ឋាន
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែសីហានេះ កងទ័ពថៃបន្តសកម្មភាពដ៏គឃ្លើនរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជាដោយរាយបន្លាលួស និងកាយដីធ្វើលេណដ្ឋាន។ នេះបើតាមសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា បច្ចុប្បន្នភាពនៃស្ថានភាពនៅទិសអានសេះដែលកងទ័ពថៃបានរំលោភបំពានមកលើបូរណភាពទឹកដីកម្ពុជាដោយនៅវេលាម៉ោង ៩:០៩ នាទី គ្រឿងចក្រថៃបាន បន្ដកាយដី ហើយនៅម៉ោង ៩:៥០នាទី មានរថយន្ដថៃ ០១ គ្រឿងដឹកលេណដ្ឋានបេតុង ក្នុងនោះកង់ឡាននិង លូ (ធ្វើរួច) មកទម្លាក់នៅមុខប៉ុស្តិ៍របស់ខ្លួន ហើយនៅវេលាម៉ោង៩:៥៣ នាទី កម្លាំងកងទ័ពថៃបានបន្ដជីកលេណដ្ឋាន។
អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា នៅវេលាម៉ោង ១០:៥៥នាទី គ្រឿងចក្រថៃមួយគ្រឿងទៀតបានមកឈូសឆាយនៅខាងក្រោយប៉ុស្តិ៍ប៉ូលីសចម្ងាយពីទីតាំងកងទ័ពកម្ពុជាប្រហែល ១៥ ម៉ែត្រនៅចំណុច និងបន្ដដាក់លូ និងកង់ឡាន ចូលលេណដ្ឋាន។ នេះជាសកម្មភាពដ៏គឃ្លើនរបស់ថៃដែលរំលោភលើបទឈប់បាញ់ និងរំលោភបំពានបូរណភាពទឹកដីកម្ពុជា។
បើតាម អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ចាប់តាំងពីព្រឹកថ្ងៃទី៥ ខែសីហានេះ កងទ័ពកម្ពុជាបានធ្វើទំនាក់ទំនងជាមួយកងទ័ពថៃដើម្បីឱ្យកងទ័ពថៃរុះរើបន្លាលួស និងដកចេញនូវគ្រឿងចក្ររបស់ខ្លួនជាបន្ទាន់ពីដែនអធិបតេយ្យរបស់កម្ពុជា។ រហូតមកដល់ពេលនេះ មិនទាន់មានការរុះរើនៅឡើយ ហើយភាគីទាំងពីរបាននិងកំពុងពិភាក្សាគ្នា៕

-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព