ព័ត៌មាន
ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ។
លោករវសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កម្លាំងការិយាល័យ ក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៥ បានធ្វើការចាប់ខ្លួនជនសង្ស័យ ៥ នាក់ និងជនរងគ្រោះម្នាក់ នៅចំណុចបន្ទប់លេខ២០២ ផ្ទះសំណាក់លឹមហេង ភូមិជ្រៃកោង សង្កាត់ចោម ចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ពន្ធ័ករណី ចាប់ ឃុំឃាំង និងបង្ខាំងជនរងគ្រោះដោយខុសច្បាប់ ។
ជនសង្ស័យទាំង ៥នាក់ ១-ឈ្មោះ CAO ZHI PENG ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) ២-ឈ្មោះ ZHANG XUESHUANG ភេទប្រុស អាយុ៣៩ ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) ៣-ឈ្មោះ ផេង ចន្ទតារា ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ
៤-ឈ្មោះ ម៉េង ហួត ភេទប្រុស អាយុ២៦ ឆ្នាំ ជនជាតិខ្មែរ
៥-ឈ្មោះ តាំង លីម៉ី ភេទស្រី អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ ។
ចំណែកជនរងគ្រោះឈ្មោះ SUN MENG ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិចិន (គ្មានលិខិតឆ្លងដែន) ។
ចំពោះជនសង្ស័យទាំង ៥នាក់ ត្រូវបានកកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ តារាវុទ្ធី





-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព