ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល ចុះពិនិត្យការព្យាបាល និងសួរសុខទុក្ខវីរកងទ័ពកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះអង្គឌួង
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ បានចុះពិនិត្យការថែទាំព្យាបាល និងសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាល ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យ-ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់លំដាប់ថ្នាក់, នាព្រឹកទី៥ ខែសីហា ឆ្នាំ២០២៥នេះ។
នាឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានសំដែងការកោតសរសើរ និងដឹងគុណចំពោះវីរភាពអង់អាចក្លាហាន របស់វីរកងទ័ពការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋកម្ពុជា និងសូមផ្តាំផ្ញើការសួរសុខទុក្ខ ការនឹករលឹកចំពោះបងប្អូនកងទ័ពទាំងអស់ សូមជូនពរបានឆាប់ជាសះស្បើយ។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ក្នុងការខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ ពិសេសការចុះចូលរួមចំណែកដោយផ្ទាល់ ចូលរួមជួយគាំទ្រផ្នែកបច្ចេកទេសវេជ្ជសាស្ត្រ ក៏ដូចជាការគាំទ្រលើកទឹកចិត្តស្មារតី រួមគ្នាជាមួយថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលនៃខេត្តជាប់ព្រំដែន មានខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ និងបន្តទទួលអ្នកជំងឺមកថែទាំព្យាបាលនៅកម្រិតជាតិ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានចូលរួមដឹកនាំកិច្ចប្រជុំការងារកម្រិតបច្ចេកទេសឯកទេស ជាមួយគ្រូពេទ្យជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យ ផ្តល់អនុសាសន៍ និងបញ្ជាក់បន្ថែមលើភាពជាក់លាក់នៃវិធីសាស្ត្រធ្វើរោគវិនិច្ឆ័យ និងព្យាបាល៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព