ព័ត៌មាន
កម្មកររោងចក្រ និងសហជីព ជូនពរសម្តេចតេជោ ក្នុងឱកាសចម្រើនជន្មាយុ ៧៣ឈានចូល៧៤ឆ្នាំ
ភ្នំពេញ ៖ ក្នុងឱកាសដ៏មង្គលសួស្តីប្រពៃថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយ នៃខួបកំណើត ៧៣ ឈានចូល៧៤ឆ្នាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កម្មការិនី និងសហជីពក្នុងវិស័យរោងចក្រកាត់ដេរ បានគោរពជូនពរសម្តេចទទួលបានសុខភាពល្អបរិបូរណ៌ ជន្មាយុយឺនយូរ ដើម្បីសម្រេចបាននូវជោគជ័យថ្មីៗ បន្ថែមទៀតជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា។
កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ សេឌូណូ អ៊ិនវេសមិន ខេមបូឌា ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បានលើកឡើងថា ពួកគាត់ពិតជាសំណាងណាស់ ដែលមានការថ្នាក់ដឹកនាំដ៏ល្អ ដូចជាសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំប្រទេសជាតិមានការរីកចម្រើនដូចសព្វថ្ងៃនេះ។ កម្មការិនី បានឱ្យដឹងទៀតថា ប្រសិនបើគ្មានការដឹកនាំដ៏ល្អរបស់ថ្នាក់ទឹកកម្ពុជាដូចសព្វថ្ងៃនេះទេ ប្រទេសជាតិក៏មិនអាចរីកចម្រើន ជាពិសេសការទទួលបានការតម្លើងប្រាក់ឈ្នួលអប្បបរមាជារៀងរាល់ឆ្នាំ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើនថែមទៀត ធ្វើឱ្យកម្មករនិយោជិតមានប្រាក់ចំណូលទៀងទាត់ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ។
លោក សំ សឿន ប្រធានសហព័ន្ធសហជីពដើម្បីសិទ្ធិការងារ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងវិស័យកាត់ដេរ គិតចាប់ពីការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ដេចតែងតែបានគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ណាស់មកកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ដោយមិនប្រកាន់វណ្ណៈ។
ជាមួយនេះ ក្រុមកម្មការិនី និងសហជីព បានប្តេជ្ញាចិត្តថា នឹងធ្វើការពលរដ្ឋល្អ និងខិតខំបំពេញការងារឱ្យល្អប្រសើរទៅមុខបន្ថែមទៀត ដើម្បីចូលរួមស្ទួយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។ បន្ថែមពីលើនេះ កម្មការិនី និងសហជីព បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ផ្តល់ការជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់ចែងការងារគ្រប់បែបយ៉ាង ដើម្បីថែរក្សាសន្តិភាព និងការពារបូរណភាពទឹកដី ដោយសន្តិវិធី និងស្មារតីពហុភាគីនិយម៕
អត្ថបទ៖ ឈិត បូរ៉ាវី






-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព